ទោះមានគ្រួសារ និងវ័យកាន់តែទៅមុខ អេនជី ពេលតែងខ្លួនក្នុងឈុតប្រពៃណី នៅតែស្អាត!

//s6.kh1.co/b4/b4e782709300839bff82a16253beae4bb48bf239.jpg
តារា & កម្សាន្ដ

 ២៣-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយរៀបការរួចឃើញថា តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងអេនជី ទទួលបាននូវក្តីសុខយ៉ាងខ្លាំងពីស្វាមី តែងតែមើលថែនៅក្បែរនាងជានិច្ច មិនត្រឹមតែប៉ុណ្ណោះបច្ចុប្បន្នជីវិតរបស់នាងហាក់ដូចជាប្រែខ្លាំង ក្រោយមានការខិតខំប្រឹងប្រែងពីរនាក់ប្តីប្រពន្ធមិនថាយប់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញបើក្រឡេកទៅមើលរូបសម្រស់របស់នាងវិញ ឃើញថាបច្ចុប្បន្ននេះនាងកាន់តែស្រស់ស្អាតខ្លាំងឡើង មិនថាមុខមាត់ក៏ដូចជាការតែងខ្លួននោះទេ មើលទៅកាន់តែស៊ីវិល័យខ្លាំងឡើងគួរឲ្យសរសើរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ កាន់តែប្លែកភ្នែកខ្លាំងឡើង ក្រោយនាងបានធ្វើការតែងខ្លួនក្នុងឈុតប្រពៃណី មានហាងឆេងថតសម្អាងការមិនធម្មតា។

ជាមួយគ្នានេះដែរ ឃើញថារូបសម្រស់របស់នាងនៅតែស្អាតខ្លាំង ទោះបីជាមានគ្រួសាររួចមកហើយក្តី តែនៅពេលគ្រងឈុតទាំងនេះ សម្រស់កាន់តែលេចធ្លោក្រមុំៗសុំចាញ់តែម្តង។

តាមរយៈរូបភាពទាំងនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងយ៉ាងខ្លាំង ដែលសម្រស់កាន់តែស្អាតឡើងពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសនោះគឺហាងឆេងថតសម្អាងការក៏មានមិនធម្មតាដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អេនជី
អេនជី
អេនជី ក្នុងឈុតប្រពៃណី
អេនជី ក្នុងឈុតប្រពៃណី
អេនជី ក្នុងឈុតប្រពៃណី
អេនជី ក្នុងឈុតប្រពៃណី
អេនជី ក្នុងឈុតប្រពៃណី
អេនជី ក្នុងឈុតប្រពៃណី
អេនជី ក្នុងឈុតប្រពៃណី
អេនជី ក្នុងឈុតប្រពៃណី
អេន ជី
Som Sreylin
S.L

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T