ភ្នំពេញ៖ បេប៊ីវើល ដែលជាហាងផ្គត់ផ្គង់សម្ភារៈមាតា និងទារកឈានមុខគេ មានសេចក្តីសោមនស្សរីករាយ ក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់អំពីកម្មវិធីសិក្ខាសាលាលើកទី៤ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅសាខាបេប៊ីវើលទួលគោក ផ្លូវលេខ ៥៩៨ ជិតបណ្ណាគារ IBC។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយមានការឧបត្ថម្ភពីផលិតផលខោទឹកនោម Drypers ដែលជាផលិតផលខោទឹកនោមជាប់ចំណាត់ថ្នាក់លេខមួយនៅប្រទេសកម្ពុជានោះ លោក ហ៊ីម ពិសិដ្ឋ ដែលជាប្រធានផ្នែកទីផ្សាររបស់ផលិតផលខោទឹកនោម Drypers នឹងធ្វើការបកស្រាយអំពីការថែរក្សាស្បែក និងការការពារស្បែកទារកពីកន្ទួលរមាស់។
នៅក្នុងកម្មវិធីសិក្ខាសាលារយៈពេលមួយម៉ោងនេះផងដែរ លោក ពិសិដ្ឋ នឹងបកស្រាយលម្អិតជូនមាតាបិតាគ្រប់រូបឱ្យយល់កាន់តែច្បាស់នូវគុណវិបត្តិ និងបញ្ហាសុខភាពមួយចំនួន ដែលអាចកើតមានឡើងដោយសារការជ្រើសរើសខោទឹកនោមគ្មានគុណភាពច្បាស់លាស់។ លើសពីនេះទៅទៀតលោក ពិសិដ្ឋ ក៏នឹងពន្យល់បន្ថែមនូវវិធីសាស្រ្តល្អជាច្រើនអំពីអនាម័យទារក និងការជ្រើសរើសខោទឹកនោមដែលមានគុណភាពខ្ពស់ និងស្តង់ដារសមស្របទៅដល់មាតាបិតាគ្រប់រូបផងដែរ។
ខាងក្រោមនេះ គឺជាប្រធានបទខ្លះៗដែលនឹងត្រូវបានពិភាក្សាកំឡុងពេលសិក្ខាសាលា៖
1. វិធីជ្រើសរើសខោទឹកនោម
2. របៀបផ្លាស់ប្តូរខោទឹកនោមដ៏ត្រឹមត្រូវ
3.
អត្ថប្រយោជន៍នៃការស្លៀកខោទឹកនោមត្រឹមត្រូវ
4. ដំណោះស្រាយបញ្ហារលាក
5. កម្សាន្តសប្បាយ
មាតាបិតាគ្រប់រូបអាចអញ្ជើញចូលរួមជាមួយក្រុមគ្រួសាររបស់ខ្លួន ដើម្បីទទួលបាននូវចំណេះដឹង និងវិធីសាស្រ្តដ៏មានប្រសិទ្ធភាព ដើម្បីថែរក្សាកូនតូចៗឱ្យមានសុខភាពល្អ។ មាតាបិតាគ្រប់រូបនឹងទទួលបាននូវឈុតកាដូបន្តិចបន្តួចពីក្រុមហ៊ុនខោទឹកនោម Drypers និងឱកាសក្នុងការជជែកពិភាក្សាអំពីបញ្ហាសុខភាពទារកជាមួយអ្នកឯកទេស ដែលត្រូវបានអញ្ជើញផ្ទាល់ដោយបេប៊ីវើលផងដែរ។
សម្រាប់កម្មវិធីសិក្ខាសាលាបន្ទាប់នេះ បេប៊ីវើល នឹងមានប្រារព្ធឡើងនៅខែកញ្ញា ដែលប្រធានបទនឹងនិយាយអំពីវិធីសាស្រ្តដ៏មានប្រសិទ្ធភាពក្នុងការផ្តល់អាហារឱ្យទារក។ សម្រាប់កម្មវិធីសិក្ខាសាលាថ្មីនេះនឹងមានការចូលរួមពីផលិតផល Natur ដែលត្រូវបានស្គាល់ថា ជាផលិតផលឈានមុខគេខាងផ្គត់ផ្គង់សម្ភារៈថែរក្សាមាតា និងទារកផងដែរ ដែលអ្នកតំណាងពីផលិតផលនេះនឹងពន្យល់ណែនាំលម្អិតនូវកត្តាសំខាន់ៗមួយចំនួន ដែលមាតាបិតាគួរយកចិត្តទុកដាក់នៅពេលដែលទារកបដិសេធមិនបរិភោគអាហារ។
តើលោកអ្នកចង់ដឹងបន្ថែមអំពីកម្មវិធីសិក្ខាសាលានេះដែរ ឬទេ? ប្រសិនបើលោកអ្នកចង់ទទូលបានព័ត៌មានបន្ថែមអំពីកម្មវិធីនេះពួកយើងស្នើរសុំឱ្យលោកអ្នកតាមដានព័ត៌មាននៅលើគេហទំព័ររបស់បេប៊ីវើល ដែលមានដូចខាងក្រោមនេះ @BabyWorld.Cambodia។ បុគ្គលិកដ៏រួសរាយរាក់ទាក់របស់បេប៊ីវើលនឹងរង់ចាំដោះស្រាយនូវរាល់ចម្ងល់ទាំងឡាយដែលលោកអ្នកមាន។ លោកអ្នកក៏អាចផ្ញើរអ៊ីម៉ែលទៅកាន់ពួកគេបានផងដែរតាមរយៈ [email protected] ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 085 888 217/069 888 972៕