បុរសម្នាក់ឈឺក្បាលអស់រយៈ៣០ឆ្នាំមិនបាត់ ស្រាប់តែស្កេន ឃើញដង្កូវប៉ារ៉ាស៊ីតប្រវែង១០សង់ទីម៉ែត្រនៅក្នុងលលាដ៍ក្បាល

//s6.kh1.co/b9/b99c5fcfc65e82d365ab94dfe6f78eb09f9d7b4d.jpg
សង្គម

 ២១-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗកន្លងទៅនេះ បុរសម្នាក់ទើបតែទទួលការវះកាត់យកដង្កូវប៉ារ៉ាស៊ីតនៅក្នុងលលាដ៍ក្បាលចេញ ដែលបានធ្វើឲ្យគាត់ឈឺក្បាលមិនបាត់អស់រយៈ៣០ឆ្នាំមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា លោក Zhang អាយុ៥៩ឆ្នាំ មានអាការឈឺក្បាលចាប់តាំងពីក្នុងឆ្នាំ១៩៨៩មកម៉្លេះ។ គាត់តែងតែលេបថ្នាំជាប្រចាំដែលគ្រូពេទ្យបានឲ្យ ប៉ុន្ដែមិនបានទទួលលទ្ធផលអ្វីសោះឡើយ។ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ គាត់បានសម្រេចចិត្តធ្វើដំណើរមកទីក្រុង Guangzhou ដើម្បីស្កេនមើលទើបបង្ហាញឲ្យឃើញថា ក្នុងលលាដ៍ក្បាលរបស់គាត់មានដង្កូវប៉ារ៉ាស៊ីតប្រវែង១០សង់ទីមែ៉ត្រ ដែលជាមូលហេតុធ្វើឲ្យគាត់ឈឺក្បាលអស់រយៈពេល៣០ឆ្នាំមកនេះ។ យ៉ាងណាក្ដី ដង្កូវប៉ារ៉ាស៊ីតត្រូវបានយកចេញពីលលាដ៍ក្បាលដោយការវះកាត់។

ដង្កូវប៉ារ៉ាស៊ីតនៅក្នុងលលាដ៍ក្បាល
ដង្កូវប៉ារ៉ាស៊ីតនៅក្នុងលលាដ៍ក្បាល
ដង្កូវប៉ារ៉ាស៊ីត
ដង្កូវប៉ារ៉ាស៊ីត

វេជ្ជបណ្ឌិតបានឲ្យដឹងដែរថា ដង្កូវប៉ារ៉ាស៊ីតគឺកើតមានឡើងដោយសារការបរិភោគសាច់សត្វពស់ កង្កែបមិនឆ្អិន និងផឹកទឹកទន្លេ ឬទឹកមិនពុះជាដើម។ ចំណែកលោក Zhang ក៏បានសារភាពដែរថា រូបគាត់ផ្ទាល់តែងតែបរិភោគសាច់សត្វមិនសូវឆ្អិន និងផឹកទឹកទន្លេផងដែរ ព្រោះគាត់រស់នៅលើភ្នំ Guangdong ដែលជាដំបន់ដាច់ស្រយ៉ាលមួយ។

ជាចុងក្រោយ លោក Zhang ក៏បានជាសះស្បើយ និងមិនមានអាការឈឺក្បាលទៀតឡើយ៕

ដង្កូវប៉ារ៉ាស៊ីត
ដង្កូវប៉ារ៉ាស៊ីត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T