បរទេស៖ តារាចម្រៀងស្រីលំដាប់ពិភពលោកJennifer Lopez ឬគ្រប់គ្នាតែងតែហៅនាងថា J.Lo ត្រូវមហាជនទទួលស្គាល់ថាជាតារាស្រីសាច់ចាំ ព្រោះសម្រស់និងរូបរាងរបស់នាងនៅតែស្រស់ស្អាតក្មេងជាងវ័យជានិច្ច បើទោះជាពេលនេះJ.Lo ចូលវ័យ៥០ឆ្នាំហើយក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងកាលពីពេលថ្មីៗនេះនាងបានបង្ហាញខ្លួននៅទីសាធារណៈ ជាមួយគូដណ្តឹងនិងកូនស្រីរបស់ខ្លួន នៅក្នុងឈុតកីឡារឹបរាងពណ៌ស ដែលបានបង្ហាញពីរូបរាងដ៏រឹងមាំរបស់ខ្លួន ធ្វើឲ្យអ្នកគាំទ្រឃើញហើយលាន់មាត់សរសើរគ្រប់គ្នា។
ដោយឡែកបើនិយាយពីវិធីសាស្រ្តថែរក្សាសម្រស់របស់តារាស្រីរូបនេះវិញ ឃើញថាប្រសិនបើប្រិយមិត្តបានដានតាមគណនីអ៊ីនស្តារក្រាមរបស់J.Lo ប្រាកដជាដឹងហើយថានាងតែងតែធ្វើលំហាត់ប្រាណជាប្រចាំ។
ទៀតសោតការហាត់ប្រាណ ក៏ជាកត្តាមួយដែលជួយឲ្យសម្រស់នៅស្អាតក្មេងជាងវ័យផងដែរ។ ជាពិសេសថែមទាំងជួយឲ្យមានសុខភាពល្អ និងរូបរាងកាយរឹងមាំទៀតផង។ ដូច្នេះយើងគ្រប់គ្នាគួរគប្បីឆ្លៀតពេលធ្វើលំហាត់ប្រាណ យ៉ាងហោចណាស់ឲ្យបាន៣ដងក្នុងមួយសប្តាហ៍៕
សូមទស្សនារូបភាពខាងក្រោម៖