និសិ្សត​អាហារ​រូប​ករណ៍​ខ្មែរ ចូល​រួម​កម្មវិធី​បញ្ចេញ​សមត្ថភាព​នៅ​ទូរទស្សន៍​ថៃ ធ្វើ​ឲ្យ​គណៈកម្មការ និង​អ្នក​ចូល​រួម​ស្រែក​ហោរ​គ្រប់​គ្នា (Video Inside)

//s5.kh1.co/4f/4fd529fa27380e16aef8c82b3b15fb5429254469.jpg
តារា & កម្សាន្ដ

 ២១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ថ្មីៗនេះមានការចាប់អារម្មណ៍ពេញបណ្តាញសង្គម ដោយមានការចែករំលែកនូវវីដេអូខ្លីមួយ បង្ហាញពីការចូលរួមរបស់និសិ្សតអាហាររូបករណ៍ជនជាតិខ្មែរម្នាក់ ចូលរួមក្នុងកម្មវិធី បញ្ចេញសមត្ថភាពរបស់ ទូរទស្សន៍ថៃ «Super 100» ទទួលបានការចាប់អារម្មណ៍គ្រប់ៗគ្នា។ កាលដែលធ្វើឲ្យគណៈកម្មការ និងអ្នកចូលរួមស្រែកហោរ ព្រោះបេក្ខជនឈ្មោះ ហុង ភារិន មានទេសកោសល្យពិសេស បង្ហាញសមត្ថភាពទាក់ ទងទៅហ្នឹងការចងចាំថ្ងៃខែ នៅលើប្រតិទិនក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសថៃមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតណាស់ បេក្ខជន ហុង ភារិន គឺជានិស្សិតអាហាររូបករណ៍ព្រះរាជាទាន ប្រចាំសាកលវិទ្យារ៉ាឆាផាត់  ឆៃយ៉ាភូមិ។ លោកបាន បានចូលរួមបង្ហាញសមត្ថភាពពិសេស ទាក់ទងទៅនឹងការចងចាំថ្ងៃខែ នៅលើប្រតិទិន នៅក្នុងកម្មវិធីដ៏ល្បីប្រចាំប្រទេសថៃ «Super 100» កាលពីពេលថ្មីៗនេះ។ បន្ថែមពីនេះ ទម្រាំតែបានចូលរួម វគ្គផ្តាច់ព្រាត់ នៅចំពោះមុខគណៈកម្មការ លោក ហុង ភារិន បានឆ្លងកាត់វគ្គធ្វើតេស្តសមត្ថភាពជាច្រើន ដំណាក់កាល និងល្អិតល្អន់បំផុត ពីសំណាក់អ្នករៀបចំកម្មវិធី។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីផេក «Cambodian Student Associations of Chaiyaphum Rajabhat University- CSA CPRU»។

សម្រាប់កម្មវិធី «Soper 100» នេះ បេក្ខភាពដែលធ្វើបានសម្រេច ទៅតាមវិញ្ញាសារគណៈកម្មការ ឬអ្នករៀបចំកម្មវិធី នឹងទទួលបានប្រាក់រង្វាន់ ឬឧបករណ៍ដែលខ្លួនចង់បានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

https://s4.kh1.co/__image/w=650,h=467,q=100/61/6197405c885ad0bd9ae3ff2fb85727906ae56d9f.jpg
https://s4.kh1.co/__image/w=650,h=867,q=100/c5/c503b20dfe3305ce7042b9b69ac174c6ede0139a.jpg
https://s4.kh1.co/__image/w=650,h=359,q=100/08/08388d36f1dc0559aa3692424a4e0246f88c2d99.jpg
https://s5.kh1.co/__image/w=650,h=364,q=100/72/72298c2cc4541e99eeefa3fa8b9670ccb634edb7.jpg
https://s4.kh1.co/__image/w=650,h=366,q=100/06/06089f0bddc9a661fd6fc811734ffff1aadd8b8f.jpg

ប្រភព៖ Khmertalking

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T