សោកស្តាយ​មន្ត្រី​អន្តោប្រវេសន៍​ជួប​គ្រោះ​អកុសល​ស្លាប់​៤​នាក់​លើ​ទឹកដី​ស្រុក​ទឹកឈូ

//s5.kh1.co/42/4232b09750d41b84ed9d5da5cd20e050a4e4e846.png
សង្គម

 ១៩-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​ទាប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បុក​ជាមួយ​រថយន្ត​ដែល​ជិះ​ដោយ​មន្ត្រី​អន្តោ​ប្រវេ​ស​ន៍ចំនួន​៥​នាក់​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​៤​នាក់ ដែល​ហេតុការណ៍​អកុសល​នេះ​បាន​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៣៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាម​ប្រភព​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ទី​១-​ឈ្មោះ ងួ​ន សា​រ៉ាត់ អាយុ​៣៤​ឆ្នាំ មុខរបរ​បម្រើ​ការងារ​នៅ​ព្រែក​ចាក (​អ្នកបើកបរ​) ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​, ទី​២-​ឈ្មោះ ញឹ​ប ភី​រក្ស ឋានន្ដរស័ក្ដិ​ថ្នាក់​វរសេនីយ៍ឯក​, ទី​៣-​ឈ្មោះ តាន់ ផេង អាយុ​៣៧​ឆ្នាំ ឋានន្ដរស័ក្ដិ​វីរ​សេនីយ​ទោ​, ទី​៤-​ឈ្មោះ ឃី ឡុ​ក អាយុ​៤០​ឆ្នាំ ឋានន្ដរស័ក្ដិ វីរ​សេនីយ​ទោ អ្នក​ទាំង​បី​ស្លាប់​នៅ​ក្នុង​រថយន្ដ​តែ​ម្ដង និង​ទី​៥-​ឈ្មោះ ថៃ វីរ អាយុ​៣៥​ឆ្នាំ ឋានន្ដរស័ក្ដិ​អនុសេនីយ៍ឯក រង​របួសស្រាល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ។ ដោយឡែក​អ្នកបើកបរ​រថយន្ដ​ដឹក​ស៊ីម៉ង់ត៍​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។

តាម​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ហើយ​រថយន្ត​ដែល​ជិះ​ដោយ​មន្ត្រី​អន្តោ​ប្រវេ​សន៍​នោះ​ម៉ាក Highlander ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2Z-0241 លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​បុក​នឹង​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ដែល​ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 3A-1861 ពីក្រោយ​តែ​ម្តង បណ្ដាល​ឲ្យ​មន្ដ្រី​នគរបាល​អន្ដោប្រវេសន៍​៤​នាក់​ស្លាប់​បាត់បង់​ជីវិត ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ៕

https://s4.kh1.co/__image/w=650,h=379,q=100/6f/6f89fad7f8b3da82f3840c5f188671fea945a20d.jpg
https://s5.kh1.co/__image/w=650,h=379,q=100/47/47f8c2cd59c95694c3acc92c9e7b0653d1c776ef.jpg
https://s5.kh1.co/__image/w=650,h=379,q=100/47/47ee68163958bcd38f132d9f5a0791a27f5cc149.jpg

ប្រភព៖ កោះសន្តិភាព

Tith Chanrangsey
ទិត ច័ន្ទរង្សី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T