រាជធានីភ្នំពេញ ៖ យុវជន២ក្រុមត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈដេញវាយគ្នាតាមផ្លូវឃាត់ខ្លួនបាន៤នាក់ និងម៉ូតូ២គ្រឿងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនសង្ស័យជិះម៉ូតូម៉ាក MSX ពណ៌សលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GS-2028 ជិះ២នាក់ទី១-ឈ្មោះ ចែម យី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រកពង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី២-ឈ្មោះ អឿន អៀត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងតុទូ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅនៅភូមិព្រៃចាឃុំ ថ្មពូន ស្រុកកញ្ជៀច ខេត្តព្រៃវែង ។
ជនសង្ស័យ១ក្រុមទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AP-6315 ជិះគ្នា២នាក់ទី១-ឈ្មោះ ខេង ឈីវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជ្រៃវែងឃុំ ស្រែននោង ស្រុកត្រាំកក់ខេត្តតាកែវ និងទី២-ឈ្មោះ ផន ម៉ៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងច្រក ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិម្រេញ ឃុំបន្ទាយចក្រៃ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២បានចេញទៅបាត់នៅក្នុងភូមិសាស្ត្រហើយក៏បានឃើញជនសង្ស័យដេញវាយគ្នាតាមដងផ្លូវបន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍បានឃាត់ជនសង្ស័យខាងលើបាន4នាក់រួមទាំងម៉ូតូ២គ្រឿងផងដែរ បន្ទាប់មកបានឃាត់សួរនាំ និងពិនិត្យសារធាតុញៀនមានផ្ទុកសារធាតុញៀន២នាក់ និងមិនមានផ្ទុកសារធាតុញៀន២នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលមានសារធាតុញៀនជិះម៉ូតូម៉ាក MSX ដែលជាអ្នកបង្កហេតុមុនដោយជិះម៉ូតូដេញធាក់តែមិនត្រូវហើយយុវជនជិះម៉ូតូម៉ាកហុងដាឌ្រីមដកខ្សែក្រវ៉ាត់ដេញវាយវិញ ខណៈភ្លាមៗសមត្ថកិច្ចឃាត់បាន៤នាក់តែម្ដងយកទៅសាកសួរភ្លាមៗផងដែរ ។ ក្រោយពេលកើតហេតុជនសង្ស័យទាំង៤នាក់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បញ្ជូនទៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការតាមនីតិវិធី ៕
កែសម្រួលដោយ ៖ សំណាង
ប្រភព៖ កោះសន្តិភាព