នារីស្រស់ស្អាតម្នាក់ រងរបួសធ្ងន់ អាចនឹងខ្វាក់ភ្នែក ក្រោយពីដាក់ពងមាន់ចូលទៅម៉ាស៊ីនមីក្រូវ៉េវបាន ៦នាទី...រួចក៏ផ្ទុះ

//s6.kh1.co/8b/8b3ab0fa89e0fec8127f542e60d64b8c4056ca37.jpg
សង្គម

 ១៧-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ប្រសិនបើអ្នកគិតថាចង់ស្ងោរពងមាន់ ឬស៊ុតឱ្យឆ្អិត ដោយគ្រាន់តែដាក់វាចូលទៅក្នុងម៉ាស៊ីនមីក្រូវ៉េវនោះ សូមអ្នកគិតម្តងទៀត ព្រោះវាអាចធ្វើឱ្យអ្នកមានគ្រោះថ្នាក់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីពេលថ្មីៗនេះ មាននាងម្នាក់ឈ្មោះ Bethany Rosser អាយុ ២២ឆ្នាំ រស់នៅក្នុងទីក្រុង Redditch ចក្រភពអង់គ្លេស បានសាកល្បងយកពងមាន់ពីរគ្រាប់ដាក់ស្ងោរក្នុងម៉ាស៊ីនមីក្រូវ៉េវបាន ៦នាទី ដោយគិតថាគ្រាន់តែដាក់អំបិលនៅក្នុងទឹកនោះ វានឹងការពារការផ្ទុះ។

នាង Bethany Rosser
នាង Bethany Rosser

ប៉ុន្តែជាអកុសលពងមាន់នោះស្រាប់តែផ្ទុះឡើង បណ្តាលឱ្យនាងរងរបួងជាទម្ងន់ ហើយអាចធ្វើឱ្យនាងខ្វាក់ភ្នែកស្តាំថែមទៀត។

នាង Bethany បាននិយាយថា៖

«នៅពេលខ្ញុំយកពងមាន់ចេញពីម៉ាស៊ីនមីក្រូវ៉េវភ្លាម ស្រាប់តែផ្ទុះយកតែម្តង។ ប៉ុន្តែពេលវានៅក្នុងម៉ាស៊ីនមីក្រូវ៉េវ វាអត់អីទេ។»

យ៉ាងណាមិញ ភ្លាមៗនោះ នាងក៏បានយកកន្សែងជ្រលក់ទឹកត្រជាក់ជូតលើមុខនាង ហើយក៏បានហៅឡានពេទ្យផងដែរ។

នាង Bethany Rosser
នាង Bethany Rosser

មិនយូរប៉ុន្មានរថយន្តសង្រ្គោះក៏បានមកដល់ ហើយក៏បានបញ្ជូននាងទៅកាន់មន្ទីរពេទ្យ Queen Elizabeth។

បច្ចុប្បន្ននាង Bethany កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយនាងរងរបួសលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ហើយក៏អាចខ្វាក់ភ្នែកខាងស្តាំផងដែរ។

ដូច្នេះ​ សម្រាប់អ្នករាល់គ្នាដែលមានម៉ាស៊ីនមីក្រូវ៉េវនៅក្នុងផ្ទះ សូមចៀសវាងការស្ងោរពងមាន់ ពងទា ឬស៊ុតនៅក្នុងហ្នឹង ដើម្បីចៀសវាងនូវឧប្បត្តិហេតុណាមួយដែលអាចកើតឡើងជាយថាហេតុ៕

នាង Bethany Rosser
នាង Bethany Rosser
នាង Bethany Rosser
នាង Bethany Rosser
នាង Bethany Rosser
នាង Bethany Rosser
រូបតំណាង
រូបតំណាង
នាង Bethany Rosser
នាង Bethany Rosser
នាង Bethany Rosser
នាង Bethany Rosser
រូបតំណាង
រូបតំណាង
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T