តិចមើលអត់ដឹងថា មនុស្សប្រុសប្រច័ណ្ឌសង្សារខ្លាំង ចេញចរិតបែបណា តែសុំប្រាប់មួយ គឺខុសពីមនុស្សស្រីដាច់!

//s6.kh1.co/ea/ea250ae9e9ab9494cd464b2edb8ef7feb7240082.jpg
យល់ដឹង

 ១៨-ឧសភា-២០២៣ ៤ល្ងាច · មួយឆ្នាំមុន

តិចមើលអត់ដឹងថា មនុស្សប្រុសប្រច័ណ្ឌសង្សារខ្លាំង ចេញចរិតបែបណា តែសុំប្រាប់មួយ គឺខុសពីមនុស្សស្រីដាច់!

ភាគច្រើន គ្រប់គ្នាយល់ថា មានតែមនុស្សស្រីតែប៉ុណ្ណោះ ដែលចូលចិត្តរករឿង ប្រច័ណ្ឌច្រើន គ្មានហេតុផល ជាមួយនឹងរឿងតូចតាចរបស់សង្សារខ្លួនមែនទេ? តែតាមការពិត បើអ្នកស្វែងយល់ឲ្យស៊ីជម្រៅ មនុស្សប្រុសក៏ចេះប្រច័ណ្ឌសង្សាររបស់ខ្លួនដែរ គ្រាន់តែភាគច្រើន មិនសូវបញ្ចេញទង្វើ សម្តី ធ្ងន់ៗ ដូចខាងស្រីតែប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មើលយ៉ាងណាទៅ បានដឹងថា មនុស្សប្រុសកំពុងប្រច័ណ្ឌសង្សារខ្លួន?

១) ផ្លាស់ប្តូរទឹកមុខភ្លាម៖ ប្រសិនបើក្នុងបរិយាកាសកំពុងតែរីករាយ ស្រាប់តែនិយាយ ពាក់ព័ន្ធនឹងជនទី៣ ដែលរូបគេគិតថា មានទំនាក់ទំនងល្អជាមួយនឹងសង្សារខ្លួន នោះទឹកមុខរបស់គេ នឹងប្រែទឹកមុខភ្លាមៗតែម្តង ពីញញឹមស្រស់ បែរជាទម្លាក់ទឹកមុខចុះ។ ត្រង់នេះហើយ ខាងស្រីអាចសង្កេតមើលបាន ថាសង្សារខ្លួន កំពុងប្រច័ណ្ឌអ្នកហើយ អីចឹង ល្មមប្តូរប្រធានបទនិយាយហើយ។

២) ដើរចេញ ដោយមិនប្រាប់៖ មនុស្សប្រុស ខុសពីមនុស្សស្រី ត្រង់ថា បើប្រច័ណ្ឌសង្សារខ្លួន រូបគេនឹងដើរចេញភ្លាមៗ មិនប្រាប់មួយម៉ាត់ ព្រោះថា គេមានអារម្មណ៍ តានតឹង តឹងទ្រូងណាស់ ប្រសិនបើអង្គុយនៅជាមួយនឹងអ្នក ទាំងអារម្មណ៍គេប្រច័ណ្ឌអ្នក ពេញបេះដូង។

៣) និយាយពាក្យថា«ខ្ញុំមិនចូលចិត្ត»៖ ពាក្យនេះ បើស្តាប់ទៅដូចជាធម្មតា តែមិនមែនទេ គឺមនុស្សប្រុសកំពុងតែប្រច័ណ្ឌហើយ បើសិនខាងស្រី និយាយរឿងមនុស្សប្រុសផ្សេង គេនឹងប្រើពាក្យថា «ខ្ញុំមិនចូលចិត្ត»។ ដូចនេះ អ្នកគួរតែឈប់និយាយ ឬឈប់ធ្វើ ដើម្បីឲ្យអារម្មណ៍គេ ត្រឡប់មកធូរស្រាលឡើងវិញ។

៤) សួរលែងឆ្លើយ៖ ពេលខ្លះ គេធ្វើដូចជាគេថ្លង់ គេលែងតប លែងនិយាយអីទាំងអស់ នៅពេលដែលអ្នកសួរគេ។ ថាតើមកពីហេតុអី? មកពីគេកំពុងតែប្រច័ណ្ឌអ្នក ជាមួយនឹងរឿងអ្វីមួយ ដែលប៉ះទង្គិចផ្លូវចិត្តរបស់គេខ្លាំង ដូច្នេះវិធីតែម្យ៉ាង គឺគេមិនចង់ឆ្លើយជាមួយអ្នក។​ ខុសពីមនុស្សស្រី បើប្រច័ណ្ឌវិញ នឹងសួរនាំ វែកញែក ស្រែកឡូឡាពេញហ្នឹង។

៥) ដើរតាមដូចស្រមោល៖ នេះជាសញ្ញាប្រច័ណ្ឌមួយបែបផ្សេងទៀត​ ហើយក៏មានមនុស្សប្រុសខ្លះ ធ្វើបែបនេះដែរ គឺគេតាមសង្សារខ្លួន ស្អិតដូចតុកកែ។ ហើយប្រសិនបើ ខាងស្រីសួរ ប្រាកដជាឆ្លើយថា គ្មានអីនោះទេ។ ការដែលដើរតាម គ្រប់ពេលវេលា ក៏ព្រោះតែ គេខ្លាចអ្នកផ្សេងមើលមកអ្នក និងមិនចង់ឲ្យអ្នកណាគេ មករញ៉េរញ៉ៃនឹងអ្នក។

សញ្ញាទាំងនេះ សុទ្ធសឹងតែ ជាសញ្ញានៅពេលមនុស្សប្រុសភាគច្រើន ប្រច័ណ្ឌអ្នក តែបើសិនគេមិនខ្វល់នោះ គេនឹងធ្វើធម្មតា ហាក់ដូចជាគ្មានអ្វីកើតឡើងហើយ។ ជាពិសេស សញ្ញាមនុស្សប្រុសប្រច័ណ្ឌ ស្ទើរតែធ្វើឲ្យអ្នកមិនចាប់ភ្លឹក និងមិនចាប់អារម្មណ៍ក៏ថាបាន៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T