ក្រៅពីបានស្គាល់ម្ដាយបង្កើតហើយ Pat Napapa ក៏ទើបតែដឹងថាខ្លួនមានប្អូនប្រុសបង្កើតម្នាក់ ដែលអាយុខុសគ្នាតែ១ឆ្នាំប៉ុណ្ណោះ

//s4.kh1.co/6c/6c7e78dbd89a25b2fe62d66b4b6ebd92cef8f3e2.jpg
តារា & កម្សាន្ដ

 ១៦-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា តារាសម្ដែងស្រី អ្នកនាង Pat Napapa ទើបតែបានជួបអ្នកម្ដាយខ្លួនជាលើកដំបូង ក្រោយខានឃើញមុខគ្នាជាង៣៣ឆ្នាំ ប៉ុន្តែសម្រាប់ការជួបមុខគ្នាលើកនេះដែរ វាក៏ជាឱកាសលាគ្នាចុងក្រោយសម្រាប់នាង និងម្ដាយទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ក្រៅពីបានស្គាល់ និងឃើញម្ដាយជាលើកដំបូង ហើយក៏ជាលើកចុងក្រោយនេះ អ្វីដែលរឹតតែបានធ្វើឲ្យ តារាស្រីអ្នកនាង Pat Napapa កាន់តែរំភើបចិត្តជាងនេះទៅទៀតនោះ គឺនាងទើបតែដឹងការពិតថាខ្លួន ក៏មានប្អូនប្រុសបង្កើតម្នាក់ ដែលមានវ័យខុសគ្នានឹងរូបនាងតែ១ឆ្នាំតែប៉ុណ្ណោះ។

ជាមួយនឹងដំណឹងមួយនេះដែរ បានធ្វើឲ្យតារាសម្ដែងស្រី អ្នកនាង Pat Napapa មានក្ដីសប្បាយរីករាយជាខ្លាំង ដោយមិនធ្លាប់នឹកគិតទាល់តែសោះថាខ្លួនក៏មានប្អូនដូចគេ ហើយជាពិសេសវាក៏លើកដំបូងក្នុងឆាកជីវិតដែលបានជួបគ្នារវាងរូបនាង និងប្អូនប្រុសរបស់នាងផងដែរ៕ 

Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Pat Napapa
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T