អាណិតខ្លោចចិត្ត! ដំរីអាយុ ៧០ឆ្នាំមួយក្បាល ត្រូវបានមនុស្សបង្ខំឱ្យដើរដង្ហែពេញផ្លូវដើម្បីអបអរពិធីបុណ្យមួយ

//s5.kh1.co/a4/a4f1fcc00e521f8f3d86172c9ceb9867ee08e15e.jpg
សង្គម

 ១៤-សីហា-២០១៩ ៤ល្ងាច · ៦ ឆ្នាំមុន

ស្រី​លង្កា៖ មនុស្សម្នាមានការអាណិតខ្លោចចិត្តទាក់ទិនទៅនឹងដំរីអាយុ ៧០ឆ្នាំដ៏កំសត់មួយក្បាលឈ្មោះ Tikiri ត្រូវបានមនុស្សបង្ខំឱ្យដើរដង្ហែពេញផ្លូវដើម្បីអបអរពិធីបុណ្យមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអ្នកនាង Lek Chailert ស្ថាបនិក Save Elephant Foundation ដែលជាអង្គការការពារសត្វដំរីនៅក្នុងប្រទេសថៃបានមានប្រសាសន៍ថា Tikiri គឺជាសត្វដំរីមួយក្បាលក្នុងចំណោមសត្វដំរីជាង ៦០ក្បាលផ្សេងទៀត ត្រូវបានគេបង្ខំឱ្យពួកវាដើរដង្ហែពេញផ្លូវរយៈពេល ១០យប់ជាប់គ្នា ដើម្បីអបអរពិធីបុណ្យដំរី Esala Perahera ដែលធ្វើឡើងក្នុងទីក្រុង Kandy ប្រទេសស្រី​លង្កា។

ក្នុងនោះយើងសង្កេតឃើញថា ដំរី Tikiri មានស្ថានភាពស្គមកំព្រឹង សល់តែស្បែក​ដណ្ដប់​ឆ្អឹង ប៉ុន្តែត្រូវបានពួកមនុស្សស្លៀកពាក់បិទបាំងភាពឈឺចាប់របស់វា បន្សល់តែភ្លើងពណ៌ដ៏ស្រស់បំព្រងនៅពីខាងក្រៅ។

អ្នកនាង Lek Chailert បានរៀបរាប់ទៀតថា៖

«តើយើងចាត់ទុកវាគឺជាពិធីបុណ្យដ៏ពិសិដ្ឋដែរឬ នៅពេលយើងកំពុងធ្វើឱ្យជីវិតដទៃទៀតកំពុងតែទទួលរងភាពឈឺចាប់បែបនេះ?»

យ៉ាងណាមិញ ក៏មានមនុស្សម្នាជាច្រើនបានរិះគន់ពិធីបុណ្យដំរី Esala Peraher នេះ ហើយក៏បានសម្តែងការអាណិតអាសូរជាខ្លាំងចំពោះដំរី Tikiri ផងដែរ៕

ដំរី Tikiri
ដំរី Tikiri
ដំរី Tikiri
ដំរី Tikiri
ដំរី Tikiri
ដំរី Tikiri
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T