តាមពិតអីចឹងសោះ! នេះហើយជាអ្វីដែល RM នឹងធ្វើកំឡុងពេលសម្រាករយៈពេល ២ខែ

//s4.kh1.co/02/02b73387208a0ea269c0f97f0e933f8edc4a7315.jpg
តារា & កម្សាន្ដ

 ១៤-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង ៖ បន្ទាប់ពីការខិតខំប្រឹងប្រែងធ្វើការយ៉ាងមមាញឹក អស់រយៈពេលជាច្រើនខែ ពេលនេះក្រុមចម្រៀង BTS ទទួលបានពេលវេលាសម្រាកវិស្សមកាល រហូតដល់ទៅ ២ខែពេញ ដើម្បីទៅស្រុកកំណើត ធ្វើដំណើរកម្សាន្ត ឬជួបជុំគ្រួសារ និងមិត្តៗជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ក្នុងចំណោមពួកគេទាំង៧ មានតែសមាជិកប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានបង្ហាញមុខនៅក្នុងវីដេអូ Live ជាមួយនឹងក្រុមអ្នកគាំទ្រ ជាហេតុធ្វើឲ្យអ្នកគាំទ្រគិតថា សមាជិកផ្សេងៗទៀត កំពុងតែរីករាយនឹងថ្ងៃសម្រាករបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមពួកគេ RM គឺជាសមាជិកម្នាក់ ដែលធ្លាប់បានបង្ហើបប្រាប់អ្នកគាំទ្រថា លោកពិតជាមិនធ្លាប់មានពេលវេលា ដើម្បីធ្វើជា Kim Namjoon (ឈ្មោះពិតរបស់លោក) ក្មេងប្រុសដ៏សាមញ្ញម្នាក់នោះទេ ព្រោះលោករវល់តែធ្វើជា RM ជា Rapper និងជាមេក្រុមរបស់ BTS គឺចាប់តាំងពីលោកមានវ័យ ១៦ឆ្នាំមកម្ល៉េះ។

យ៉ាងណាមិញ នៅក្នុងសេចក្ដីប្រកាសរបស់ផលិតកម្ម BigHit បានបញ្ជាក់ថា ការឈប់សម្រាកវិស្សមកាលលើកនេះ ជាលើកទីមួយហើយ ចាប់តាំងពី BTS បង្ហាញខ្លួនលើកដំបូង ដែលនេះជាឱកាសសម្រាប់ពួកគេ បានរីករាយនឹងជីវិតសាមញ្ញដូចជា យុវវ័យក្នុងវ័យ ២០ឆ្នាំដទៃទៀតដែរ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ គឺខណៈដែលក្រុមអ្នកគាំទ្របានបង្ហោះសារ សួរសំណួរទៅកាន់ RM ថាតើលោកកំពុងធ្វើអ្វី? ភា្លមៗនោះ RM បានធ្វើការឆ្លើយតបថា លោកកំពុងតែធ្វើជា Kim Namjoon។ នៅទីបំផុត សមាជិកក្រុមទាំងអស់ អាចធ្វើនូវអ្វីដែលពួកគេចង់ធ្វើហើយ វាពិតជាធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយយ៉ាងខ្លាំង៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព RM
រូបភាព BTS
រូបភាព BTS
រូបភាព សេចក្ដីប្រកាស
រូបភាព សេចក្ដីប្រកាស
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T