កំពូលកូន! ក្មេងប្រុសម្នាក់លួចយកទូរស័ព្ទឪពុកទៅកុម៉្មង់អីវ៉ាន់តាមអនឡាញ ពេលអីវ៉ាន់ដឹកមកដល់មុខផ្ទះ ឪពុកនិយាយលែងចេញ

//s4.kh1.co/f5/f5f6492257cbf4ccf77283ebe675ed12f2a959e6.jpg
សង្គម

 ១៣-សីហា-២០១៩ ៤ល្ងាច · ៦ ឆ្នាំមុន

ចិន៖ ថ្មីៗកន្លងទៅនេះ ក្មេងប្រុសជនជាតិចិនអាយុ៦ឆ្នាំម្នាក់ បានធ្វើឲ្យឪពុកស្លេកមុខនិយាយមិនចេញ ក្រោយពីលួចយកទូរស័ព្ទរបស់ឪពុកទៅកុម៉្មង់អីវ៉ាន់តាមអនឡាញ អស់ទឹកប្រាក់ចំនួន ៧មុឺនយ័ន (៩,៩០៥ដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា ក្មេងប្រុសនោះបានធ្វើការកុម៉្មង់អីវ៉ាន់ជាច្រើនតាមអនឡាញពីក្នុងកម្មវិធីទូរស័ព្ទដៃរបស់ឪពុក សុទ្ធសឹងតែជាម៉ាកល្បីៗ។ ក្នុងនោះមានដូចជា ចិញ្ចៀន កាបូបមនុស្សស្រី គ្រឿងសម្អាង និងសម្ភារៈផ្សេងៗទៀត។

ឪពុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលអីវ៉ាន់ទាំងនោះដឹកយកមកដល់មុខផ្ទះ។ រាល់ការចំណាយទាំងអស់គឺត្រូវបានកាត់ដោយស្វ័យប្រវត្តិពីក្នុងគណនីធនាគារក្នុងទូរស័ព្ទដៃ។

ប្រភពបានបន្ដថា ប្រពន្ធរបស់គាត់មានអារម្មណ៍រំភើបព្រោះគិតថា ប្ដីទិញអីវ៉ាន់ជូនសម្រាប់ថ្ងៃខួបកំណើតខាងមុខនេះ។ ប៉ុន្ដែ ក្រោយពីដឹងថា កូនប្រុសជាអ្នកកុម៉្មង់ និងអស់ប្រាក់យ៉ាងច្រើនបែបនេះ​ នាងក៏បានឲ្យប្ដីប្រគល់អីវ៉ាន់ទៅកាន់ម្ចាស់ហាងវិញ។

ក្រោយមក​ បុរសជាប្ដីបានទុកអីវ៉ាន់ខ្លះសម្រាប់ប្រពន្ធនិងកូនប្រុស និងបញ្ជូនអីវ៉ាន់ដែលមិនត្រូវការទៅកាន់ម្ចាស់ហាងវិញ ដោយប្រាប់ពីមូលហេតុដែលកូនប្រុសជាអ្នកបង្កឡើង។ យ៉ាងណាមិញ គាត់ក៏បានឲ្យកូនប្រុសក្បាលខូចរបស់គាត់ចំលងមេរៀនដាក់ចូលក្នុងសៀវភៅ៣០០ដង ទុកជាការព្រមាន៕

ក្មេងប្រុសនិងអីវ៉ាន់ដែលគេបានកុម្ម៉ង់
ក្មេងប្រុសនិងអីវ៉ាន់ដែលគេបានកុម្ម៉ង់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T