ភ្នំពេញ៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃស្មាតហ្វូន OPPO ប្រកាសផ្តល់ពានរង្វាន់ដល់អ្នកថតរូប ដែលមានភាពច្នៃប្រឌិតខ្ពស់ឆ្នាំ ២០១៩ ឬ OPPO Creators Awards 2019 នៅក្នុងកម្មវិធីបើកសម្ពោធសមាគមថតរូបរបស់ខ្លួន។ ចាប់តាំងពីមានកម្មវិធីប្រកួតជាលើកដំបូង ដែលមានឈ្មោះថា “See Beyond” (#SeeBeyondWithOPPO) ទទួលបានការគាំទ្រច្រើននូវចំនួនអ្នកចូលមើលរាប់លាននាក់ និងមានការបញ្ចេញយោបល់លើកម្មវិធីនេះរាប់ពាន់ផងដែរ ដោយពួកគេបានបង្ហាញពីចំណង់ចំណូលចិត្តរបស់ពួកគេមកលើសមត្ថភាពថតរូបរបស់ទូរស័ព្ទដៃ OPPO ដែលជាប្រេ៊នទូរស័ព្ទ ដែលតែងតែមានភាពច្នៃប្រឌិតខ្ពស់ជានិច្ច។ ប្រភេទរូបថត ដែលអាចនឹងមានឱកាសទទួលបានពានរង្វាន់ អ្នកថតរូបបែបច្នៃប្រឌិតឆ្នាំ២០១៩ នេះ ត្រូវផ្អែកទៅលើប្រភេទរូបថតស្តីអំពីស្ថានភាពពេលរាត្រី (Night) បង្កប់គំនិតច្នៃប្រឌិតថ្មីៗ (Creativity) សំដៅលើទេសភាព (Landscape) និងសំដៅលើមនុស្សទូទៅ (People)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកឧបត្ថម្ភគាំទ្ររង្វាន់ធំមានចំនួនពីរ ទី១ គឺក្រុមហ៊ុន OPPO និងទី២ គឺបានក្រុមហ៊ុន OPEN ដែលពួកគេនឹងផ្តល់នូវថវិការង្វាន់សរុបចំនួន ៧,៥០០ ដុល្លារ ហើយអ្នកឈ្នះនឹងមានសិទ្ធិចូលរួមប្រកួតក្នុងកម្មវិធី The OPPO Photography Talent Program នាពេលខាងមុខ។ ចំណែកបេក្ខភាពចំនួន ១០ នាក់ផ្សេងទៀត នឹងទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០ ដុល្លារក្នុងម្នាក់ៗ ព្រមទាំងបេក្ខភាព ៥ នាក់បន្ទាប់ទៀត នឹងទទួលបានទូរស័ព្ទ OPPO Reno 10X Zoom ម្នាក់មួយគ្រឿងផងដែរ។ ស្របពេលជាមួយគ្នានោះដែរ អ្នកថតរូបជំនាញម្នាក់ ដែលមានឈ្មោះថា Nan Shan បានបង្ហាញពីស្ទីលនៃការថតរូបស្តីពីរបៀបនៃការជ្រមុជទឹក ឬ “Fish are diving” របស់លោក ដោយលោកបាននិយាយថា៖
“បច្ចុប្បន្នការថតរូបនៅលើស្មាតហ្វូនកាន់តែមានប្រជាប្រិយភាពខ្លាំង ដែលធ្វើឲ្យអ្នកថតរូបកាន់តែមានភាពងាយស្រួល ហើយវាធ្វើឱ្យអ្នកថតរូបរីករាយនឹងការចាប់ប្លង់ថតរូបបែបធម្មជាតិ និងថតភាពពិតៗ”។
មិនតែប៉ុណ្ណោះអ្នកឈ្នះក្នុងកម្មវិធី The OPPO Photography Talent Program នឹងអាចចូលរួមចូលកម្មវិធីមួយក្នុងការបញ្ចេញស្នាដៃរបស់ខ្លួនក្នុងការរចនាទម្រង់នានាដើម្បីជម្រុញភាពច្នៃប្រឌិតក្នុងវិស័យថតរូប ហើយនៅក្នុងកម្មវិធីនេះដែរនឹងមានការចូលរួមពីក្រុមអ្នកជំនាញថតរូបល្បីៗលំដាប់ពិភពលោកដែលមានបទពិសោធន៍ដោយផ្ទាល់។ ហើយនៅខែសីហានេះ OPPO នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ Creators Awards Exhibition នៅទីក្រុងសៀងហៃ ប្រទេសចិន និង Amsterdam ប្រទេសហូឡង់ ដើម្បីបង្ហាញនូវរូបថតរបស់ជ័យលាភីតែម្តង។ រូបថតដែលឈ្នះការប្រកួតនេះនឹងត្រូវដាក់បង្ហាញនៅលើផ្ទាំង Wallpaper របស់ OPPO ព្រមទាំងធ្វើការបោះពុម្ពផ្សាយពាណិជ្ជកម្មទាំងក្នុងស្រុក និងនៅលើពិភពលោកផងដែរ។

សូមបញ្ជាក់ថា ស្មាតហ្វូនស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន OPPO គឺ Reno 10X Zoom បានកំពុងឆក់យកបេះដូងអ្នកដែលស្រលាញ់ការថតរូប និងអ្នកដែលតែងតែស្រមើស្រមៃលើគំនិតច្នៃប្រឌិតខ្ពស់នៅទូទាំងពិភពលោក ព្រោះស្មាតហ្វូននេះបាន Set Up ជាមួយនឹងកាមេរ៉ា ៣ គ្រាប់ ដូចជា កាមេរ៉ាមេ កាមេរ៉ាពង្រីកមុំ កាមេរ៉ខា Zoom ប្រវែងវែង ដែលទទួលស្គាល់ថាជាស្មាតហ្វូនដែលអាចចាប់យករូបភាពច្បាស់គួរឱ្យចាប់អារម្មណ៍ស្ទើរតែគ្រប់សេណារីយ៉ូលើទាំងអស់នៃប្លង់ថតរូប សម្រាប់អ្នកដែលស្រលាញ់បច្ចេកវិទ្យាកាមេរ៉ា និងប្រកបដោយបទពិសោធន៍ក្នុងការប្រើប្រាស់៕