ចិន៖ យ៉ោងហោចណាស់ក៏មានមនុស្សស្លាប់ ៣២នាក់ និងបាត់ខ្លួនអស់ ១៦នាក់ ក្រោយពីមានព្យុះទីហ្វុង Lekima និងគ្រោះទឹកជំនន់បានវាយប្រហារប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភពបានឱ្យដឹងថា មនុស្សជាង ៥លាននាក់ក្នុងខេត្តហ្សេជាំងសុទ្ធសឹងតែត្រូវទទួលរងគ្រោះដ៏កាចសាហាវនេះ ហើយប្រជាជនជាង ១លាននាក់ត្រូវបានជម្លៀសខ្លួនទៅទីទួលមានសុវត្ថិភាព។
ខ្យល់ព្យុះទីហ្វុង Lekima បានធ្វើឱ្យបាក់ដី ទំនប់ទឹក និងមានភ្លៀងធ្លាក់យ៉ាងខ្លាំង បណ្តាលឱ្យមានទឹកជំនន់ពាសពេញទីក្រុង Wenling។
ប្រភពដដែលបានឱ្យដឹងថា នៅតាមបណ្តាទីក្រុងផ្សេងៗទៀតក្នុងប្រទេសចិន ក៏បាននិងកំពុងតែជួបវិបត្តិដ៏កាចសាហាវនេះផងដែរ។
ស្របពេលគ្នានេះដែរ យោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា ដីស្រែជាច្រើនហិចតា រួមទាំងផ្ទះសម្បែងជាង ៣៤,០០០ខ្នង សុទ្ធសឹងតែត្រូវបានបំផ្លិចបំផ្លាញដោយសារតែគ្រោះមហន្តរាយដ៏កាចសាហាវនេះ។
បន្ថែមពីនេះទៀត ជើងហោះហើរជាង ៣,២០០ជើងនៅក្នុងស្រុកចិន សុទ្ធសឹងតែត្រូវបានរំសោយចោលទាំងអស់។
លើសពីនេះទៅទៀត ព្រោះតែគ្រោះមហន្តរាយនេះបានធ្វើឱ្យប្រទេសចិនបាត់បង់សេដ្ឋកិច្ចជាង ១៤,៥៧ពាន់លានយ័ន ឬស្មើនឹង ១,៧ពាន់លានដុល្លារ។
គួរឱ្យដឹងផងដែរថា ខ្យល់ព្យុះទីហ្វុង Lekima គឺជាខ្យល់ព្យុះដ៏កាចសាហាវលើកទី៩ ដែលបានកើតឡើងក្នុងប្រទេសចិនក្នុងឆ្នាំនេះ៕
ទស្សនាវីដេអូនិងរូបភាពខាងក្រោម៖