បរទេស៖ ទីបំផុតជីវិតគូស្វាមីភរិយារបស់តារាចម្រៀងស្រីល្បីឈ្មោះMiley Cyrus និងតារាសម្តែងប្រុសសញ្ជាតិអូស្ត្រាលីលោកLiam Hemsworth បានដើរដល់ផ្លូវបំបែក ក្រោយពីពួកគេទាំងស្រលាញ់គ្នាជាង១០ឆ្នាំ និងរៀបការជាមួយគ្នារយៈពេល៨ខែ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយយោងតាមសម្តីអ្នកជិតស្និទ្ធរបស់Miley ប្រាប់ទៅកាន់សារព័ត៌មានល្បី PEOPLE បានឲ្យដឹងថា៖
«Liam និងMiley បានសម្រេចចិត្តចែកផ្លូវគ្នា ដោយគិតថារឿងដែលសំខាន់បំផុតសម្រាប់ពួកគេទាំងពីរនៅពេលនេះគឺការតាំងចិត្តធ្វើការ និងទុកពេលសម្រាប់ខ្លួនឯង។ ចំណែកឯសត្វចិញ្ចឹមបានយកទៅឲ្យម៉ាក់ប៉ារបស់ពួកគេមើលថែជំនួសវិញ។ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាគោរពការសម្រេចចិត្ត និងជីវិតឯកជនរបស់ពួកគេ»។
ជាមួយគ្នានេះមានប្រភពព័ត៌មានក្រៅស្រុកមួយទៀតបានអះអាងថា តារាស្រីវ័យ២៦ឆ្នាំ និងតារាប្រុសវ័យ២៩ឆ្នាំរូបនេះ បានចែកផ្លូវគ្នាកាលពីថ្ងៃសៅរ៍កន្លងមកនេះ។ ដោយMiley បានផុសរូបថតរបស់នាងនៅក្នុងអ៊ីនស្តារក្រាម ដោយមិនមានពាក់ចិញ្ចៀនរៀបការនោះទេ។ នៅក្នុងនោះផងដែរបងស្រីរបស់Miley នាងBrandi Cyrus ក៏បានចូលទៅCommentពាក្យថា «booooooooooooom» នៅក្នុងរូបនោះផងដែរ។
គួរឲ្យដឹងផងដែរថា Liam និងMiley បានជួបគ្នាដំបូងកាលពីឆ្នាំ២០០៩ នៅក្នុងរឿង«The last song»។ ក្រោយមកជីវិតស្នេហារបស់ពួកគេមិនសូវស្រស់បំព្រងនោះទេ ដោយមានភាពរកាំរកូសបែកគ្នា ហើយត្រូវគ្នាវិញជាច្រើនលើកច្រើនសារ។ រហូតមកដល់ឆ្នាំ២០១២ Liam បាន សុំMileyរៀបការ ប៉ុន្តែគួរឲ្យស្តាយ ពេលនោះពួកគេទាំងពីរបានចែកផ្លូវគ្នា។ នៅក្នុងឆ្នាំ២០១៥ ពួកគេក៏ត្រឡប់មកត្រូវគ្នាវិញម្តងទៀត ហើយបានសម្រេចចិត្តរៀបការជាមួយគ្នានៅក្នុងខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ៕
សូមទស្សនារូបភាពខាងក្រោម៖




