លែងលះស្វាមីដាច់ សង្ស័យ Yang Mi ទាក់ទងស្នេហាជាមួយតារាប្រុស Wei Daxun!

//s4.kh1.co/93/93c4d9b955fa18ea97f4679c9190db7f6625cc86.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ក្លាយជាដំណឹងមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមWeibo នៅក្នុងប្រទេសចិន ដោយមានការសង្ស័យមួយលើកឡើងថា ពិធីករ និងតារាសម្តែងប្រុសWei Daxun មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងស្រីរៀមច្បង Yang Mi។  
ដោយកាលពីពេលថ្មីៗនេះ បានលេចចេញនូវរូបភាពមួយសន្លឹក ដែល​Wei Daxun​ បានបណ្តើរគ្នាជាមួយនារីម្នាក់នៅទីសាធារណៈ។ ទៀតសោតនារីម្នាក់នោះត្រូវបានគេសង្ស័យថាជាYang Mi បើទោះបីជានាងបានពាក់ម៉ាស់ ពាក់មួកបាំងមុខជិតយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគ្រប់គ្នាចាប់បានថាជាYang Mi នោះគឺព្រោះតែឃើញមានស្នាមដៅនៅត្រង់កំភួនជើង ដែលដូចគ្នាទៅនឹងស្នាមនៅលើជើងរបស់Yang Mi ។ ម្យ៉ាងវិញទៀត សូម្បីតែស្ទាយ៍តែងខ្លួនក៏ដូច Yang Mi ដែរ។

ជាក់ស្តែងក្រោយពេលដែលមានការសង្ស័យបែបនេះ សារព័ត៌មាននៅក្នុងប្រទេសចិនជាច្រើន បានព្យាយាមទាក់ទងទៅខាងផលិតកម្មរបស់តារាសម្តែងទាំងពីរ ដើម្បីទទួលបានចម្លើយពិតប្រាកដពីទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែបែរជាមិនមានការឆ្លើយតបពីខាងផលិតកម្មឡើយ។

ដោយឡែកWei Daxun ផ្ទាល់ក៏បានផុសសំណេរខ្លីពាក់ព័ន្ធនឹងការសង្ស័យយ៉ាងដូច្នោះថា៖  

«គ្រាន់តែដើរលេងជាមិត្តភក្តិប៉ុណ្ណោះ អរគុណអ្នកទាំងអស់គ្នាដែរបារម្ភ»

គួរឲ្យដឹងផងដែរថា Wei Daxun និង Yang Mi ធ្លាប់ចូលរួមក្នុងកម្មវិធី Who’s The Keyman(2018) ជាមួយគ្នាកាលពីឆ្នាំ២០១៨ និងកាលពីពេលថ្មីៗ ក៏បានចូលរួមក្នុងកម្មវិធី Great Escape(2019) ជាមួយគ្នាម្តងទៀត៕

សូមទស្សនារូបភាពខាងក្រោម៖​

Wei Daxun
Wei Daxun
Yang Mi 
Yang Mi 
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបដែលគេថតបាន
រូបបង្ហាញពីស្នាមនៅលើជើង 
រូបបង្ហាញពីស្នាមនៅលើជើង 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T