អាមេរិក៖ ការចាកចេញរបស់ Wayne Rooney ពី DC United អាចនឹងត្រូវជំនួសមកវិញដោយកីឡាករសញ្ជាតិអាល្លឺម៉ង់ Mesut Ozil របស់ Arsenal។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិបដែលមានមូលដ្ឋានៅទីក្រុងវ៉ាស៊ីនតោន បាន និងកំពុងជួបពិភាក្សាជាមួយអ្នកតំណាងរបស់ខ្សែបម្រើ Arsenal រូបនេះ បន្ទាប់ពី Rooney បានយល់ព្រមផ្លាស់ទៅលេងឲ្យក្លិបនៅលីគលំដាប់ទីពីរអង់គ្លេស Derby County នាខែមករា ខាងមុខក្នុងនាមជាកីឡាករផង និងគ្រូបង្វឹកផង ជាមួយកិច្ចសន្យារយៈពេល ១៨ខែ។
បើតាមអ្នកកាសែតជនជាតិអាមេរិកលោក Steven Goff បានឲ្យដឹងថា Ozil គឺជាគោលដៅទីមួយសម្រាប់ DC United ក្នុងការមកជំនួសអតីតខ្សែប្រយុទ្ធរបស់បិសាចក្រហម Wayne Rooney។ ប្រភពដដែលបានបន្តថា អ្នកតំណាងរបស់ Ozil ម្នាក់នឹងមកជួបជាពិភាក្សាជាមួយ DC United នាសប្ដាហ៍ក្រោយ នៅទីក្រុងវ៉ាស៊ីនតោន។
គួរបញ្ជាក់ដែរថា ក្រៅពី Ozil ក្លិបនៅអាមេរិក DC United ក៏ចាប់អារម្មណ៍ចង់បានកីឡាករមួយចំនួនទៀតមកពង្រឹងក្រុមផងដែរ រួមមានកីឡាករជម្រើសជាតិអាហ្សង់ទីន Luciano Acosta របស់ Sevilla និងអតីតខ្សែប្រយុទ្ធរបស់ Man City និង Liverpool គឺកីឡាករ Mario Balotelli ដែលបច្ចុប្បន្នគេកំពុងតែគ្មានក្លិបលេងស្រាប់៕
ប្រភព៖ Daily Mail