បរទេស៖ Harry Maguire បានក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតនៅលើលោក ក្រោយពីក្លិប Manchester United ទិញយករូបគេពីក្លិប Leicester City ក្នុងតម្លៃខ្លួន ៨០លានផោន កាលពីយប់ថ្ងៃច័ន្ទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយតម្លៃខ្លួន ៨០លានផោននេះ បានធ្វើឲ្យ Maguire បំបែកកំណត់ត្រាតម្លៃខ្លួនខ្សែការពារថ្លៃបំផុតនៅលើលោកកាលពីខែមករា ឆ្នាំ២០១៨ ដែលពេលនោះក្លិបហង្សក្រហម Liverpool បានទិញកីឡាករខ្សែការពារ Virgil Van Dijk ពី Southampton ក្នុងតម្លៃខ្លួន ៧៥លានផោន។
តោះមកស្គាល់ខ្សែការពារដែលថ្លៃបំផុតទាំង ១០រូបនៅលើលោក៖
១. Harry Maguire - Leicester City ទៅ Man UTD (៨០លានផោន)
២. Virgil Van Dijk – Southampton ទៅ Liverpool (៧៥លានផោន)
៣.Lucas Hernandez – At.Madrid ទៅ Bayern Munich (៦៨លានផោន)
៤. Matthijis de Ligt – Ajax ទៅ Juventus (៦៧.៥លានផោន)
៥. Aymeric Laporte – Athletic Bilbao ទៅ Man City (៥៧លានផោន)
៦. Kyle Walker – Tottenham Hotspur ទៅ Man City (៥៣លានផោន)
៧. Benjamin Mendy – Monaco ទៅ Man City (៥២លានផោន)
៨. John Stones – Everton ទៅ Man City (៥០លានផោន)
៨. David Luiz – Chelsea ទៅ PSG (៥០លានផោន)
៨. Aaron Wan-Bissaka – Crystal Palce ទៅ Man UTD (៥០លានផោន)
ប្រភព៖ Daily Mail