ទីបំផុត!! អតីតខ្សែការពារជម្រើសជាតិអង់គ្លេស Gary Cahill រកក្លិបថ្មីឃើញហើយ

//s4.kh1.co/94/94c33caa7c79f30018dbccaad58dea194c72e4a1.jpg
កីទ្បា

 ០៦-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ កីឡាករអតីតខ្សែការពារជម្រើសជាតិអង់គ្លេស Gary Cahill បានទៅចូលរួមផ្លូវការជាមួយក្លិបក្នុងក្របខណ្ឌ Premier League ដដែលគឺក្លិប Crystal Palace ដោយមិនមានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីតោខៀវ Chelsea ក្រោយរួមរស់ជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍រយៈពេល ៧ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Gary Cahill ទៅចូលរួមជាមួយ Crystal Palace
Gary Cahill ទៅចូលរួមជាមួយ Crystal Palace

ខ្សែការពារវ័យ ៣៣ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ២ឆ្នាំជាមួយ Crystal Palace អមដោយតម្លៃពលកម្មនឿយហត់ ៧៥​ ០០០ផោន ក្នុងមួយសប្ដាហ៍។ ខ្សែការពារដែលធ្លាប់ជួយឲ្យ Chelsea ឈ្នះពានរង្វាន់ Premier League សង្ឃឹមថានឹងអាចមានឱកាសបង្ហាញខ្លួនលើទីលានជាមួយ Crystal Palace បានច្រើន ក្រោយពីរដូវកាលមុន គេចូលលេងឲ្យ Chelsea បានត្រឹមតែ ២ប្រកួតប៉ុណ្ណោះសម្រាប់ការប្រកួតលីគ។  

បើតាមការចុះផ្សាយរបស់សារព័ត៌មាន Sportsmail កាលពីសប្ដាហ៍មុន ក្លិប Burnley និង West Ham សុទ្ធតែចាប់អារម្មណ៍ក្នុងការនាំយក Cahill ប៉ុន្តែ Crystal Palace ដែលអាចនាំយកខ្សែការពារម្នាក់នេះបាន។

គួរបញ្ជាក់ផងដែរថា Cahill ជាកីឡាករទី៣ហើយដែល Crystal Palace នាំចូលសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះ បន្ទាប់ពីកីឡាករ Stephen Henderson និង Jordan Ayew៕

ប្រភព៖ Daily Mail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T