ម៉ៅ ហាជី បាត់​ឱកាស​កើប​ប្រាក់ នៅ​ក្រៅ​ប្រទេស ព្រោះ​ត្រូវ​មើល​ថែ​អ្នក​ម្ដាយ​ឈឺ

//s6.kh1.co/84/84a9c64c3669fc46875ed0e613fa8ed9f1588425.jpg
សង្គម

 ០៤-សីហា-២០១៩ ៧ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ទោះបីជារដូវនេះ ជារដូវវស្សាមានភ្លៀងធ្លាក់ច្រើន ហើយអ្នកសិល្បៈជាច្រើន បានថមថយការងារ ច្រៀង និងសម្ដែងក្ដី ប៉ុន្តែសម្រាប់តារាចម្រៀង ម៉ៅ ហាជី ហាក់មិនបានស្រាកស្រាន្ត ចំពោះការងារសិល្បៈរបស់ ខ្លួនឡើយ ប៉ុន្តែជាចៃដន្យម្ដាយរបស់លោក បានធ្លាក់ខ្លួនឈឺធ្ងន់ តម្រូវឲ្យតារាចម្រៀង ម៉ៅ ហាជី បោះបង់ការ ប្រមូលប្រាក់ ពីកម្មវិធីតន្រ្តីខ្ទង់ម៉ឺនដុល្លារណៅឯក្រៅប្រទេស ដើម្បយកពេលវេលាទាំងនេះ មើលថៃអ្នកមានគុណ ដែលកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសថៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពព័ត៌មាន បានទម្លាយថា តារាចម្រៀងថោន លោក ម៉ៅ ហាជី បានធ្វើដំណើរទៅកាន់ប្រទេសថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ដើម្បីមើលជំងឺម្តាយឈឺ គឺអ្នកស្រី គង់ សុខា អាយុ៧០ឆ្នាំ ដែលកំពុងសម្រាកព្យាបាល ជំងឺមហារីកពោះវៀនធំ រយៈពេលជាង១សប្តាហ៍មកហើយ។

តារាចម្រៀង ម៉ៅ ហាជី បានប្រាប់តាមសារអេឡិចត្រូនិចថា ម្ដាយរបស់លោកវះកាត់នៅពេទ្យថៃ រយៈពេល១ សប្តាហ៍មកហើយ គាត់ឈឺជំងឺមហារីកពោះវៀនធំ ហើយទើបតែឈឺជាង១ខែនេះទេ។ ក្រុមគ្រូពេទ្យថា ម្តាយលោកមិនអីទេ ព្រោះព្យាបាលទាន់ពេលវេលា ប៉ុន្តែលោកនៅតែបារម្ភ។ លោកបានចេញទៅមើលម្ដាយ នៅថៃ កាលពីថ្ងៃចន្ទ ទី២៩ កក្កដា ព្រោះពេលដឹងថា ម្ដាយឈឺអ៊ីចឹងរូបលោកជាកូនៗ ពិបាកចិត្តខ្លាំងណាស់។

អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ រូបនេះបានថ្លែងថា ទោះជាពេលនេះគ្រូពេទ្យបានប្រាប់ថា ស្ថានភាពម្តាយរបស់លោកបានល្អប្រសើរ ព្រោះបានព្យាបាលទាន់ពេលវេលាក្តី ប៉ុន្តែលោកនៅតែមានការព្រួយ បារម្ភដដែល។

ម៉ៅ ហាជី បន្តបន្ថែមថា អំឡុងពេលដែលម្តាយរបស់លោកមានជំងឺនេះ មានខាង Sponsor នៅសហរដ្ឋអាមេរិក ដល់ទៅ២ផ្សេងគ្នា បានទាក់ទងលោកឱ្យចេញទៅច្រៀងសម្តែង នៅអាមេរិក អំឡុងខែកញ្ញា ឬតុលាខាងមុខនេះ ប៉ុន្តែលោកមិនអាចទៅឆ្ងាយពីម្តាយបានទេ ព្រោះបារម្ភពីគាត់ពេក។ យ៉ាងណា តារាចម្រៀងថោន រូបនេះថា កន្លងមកលោកធ្លាប់ចេញទៅច្រៀងសម្តែ ងនៅប្រទេសកូរ៉េ និងអូស្ត្រាលីហើយ ហេតុនេះការទៅច្រៀង

//s6.kh1.co/ef/ef5a319655a65f27a052ddd537bca8b9e5236504.jpg
//s6.kh1.co/25/25dbf649ef3445f752d9da489a7e2fcb36541b38.jpg
//s6.kh1.co/2c/2c3fad4cf625ca177212e722ede308cfd52f42f3.jpg
//s6.kh1.co/2e/2e324c97f673dae566ab0270f465afb9ab202958.jpg
//s5.kh1.co/a0/a0af8a6a81b27a1d373d1108130c74f5d21badd9.jpg

ប្រភព៖ khmertalking

ម៉ៅ ហាជី
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T