ថៃ៖ បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តភាគល្បីល្បាញរឿង «ក្លិនផ្កាកាសាឡង» ជាមួយនឹងកំពូលតារាសម្តែងស្រី Yaya Urassaya កន្លងមក តារាប្រុសកូនកាត់ចិនលោក James Ma បានទទួលនូវប្រជាប្រិយភាពកាន់តែខ្លាំងថែមមួយកម្រិតទៀត ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ព្រោះតែសមត្ថភាពនៃការសម្តែងយ៉ាងស័ក្តិសម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះ គឺគេបានចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើការតុបតែងខ្លួនជាមួយនឹងម៉ូតសក់ដ៏ស្រស់សង្ហាជាគ្រូពេទ្យម្នាក់ ដ៏សុភាពរាបសាររបស់តារាសម្តែង James Ma ឃើញហើយគួរឱ្យស្រលាញ់ខ្លាំងតែម្តង។

អមដោយកែវភ្នែកស្រទន់ និងស្នាមញញឹមមានមន្តស្នេហ៍ថែមទៀត រឹតតែធ្វើឱ្យកម្លោះសង្ហា James Ma សង្ហាលេចធ្លោនៅក្នុងដួងចិត្តអ្នកគាំទ្រជានារីៗជាច្រើននាក់ ជាពិសេសេនោះគឺភ្នែកកូនចិនតឹងៗរបស់តារាប្រុសរូបនេះ ទោះធ្វើម៉ូតសក់បែបណាក៏នៅតែសម និងស្រស់សង្ហាមិនចាញ់តារារួមអាជីព ដែលមានអាយុស្របាលៗគ្នានោះទេ ឃើញហើយលង់ចិត្តដកមិនចង់រួច។
គួរឱ្យដឹងផងដែរថា ឈានចូលមកដល់ឆ្នាំនេះតារាសម្តែងប្រុសវ័យក្មេង James Ma មានអាយុ ២៦ ឆ្នាំហើយ និងចំណែករឿងបេះដូងវិញ គឺនៅតែរក្សាឱ្យនៅទំនេរនៅឡើយ មិនទាន់មាននារីណាម្នាក់អាចមកគ្រងតំណែងជាម្ចាស់បេះដូងលោកបានទេ។
នៅក្នុងនោះដែរ James Ma ក៏ត្រូវបានអ្នកគាំទ្រដាក់ងារថា ជាកំលោះកូនមហាសេដ្ឋីលាក់មុខ មិនចេះអួតអាង ដែលនេះហើយគឺជាបុរសនៅក្នុងក្តីស្រមៃរបស់នារីៗភាគច្រើនតែម្តង៕
ទស្សនារូបភាពម៉ូតសក់របស់តារាសម្តែង James Ma ដូចខាងក្រោមនេះទាំងអស់គ្នា៖











