គេខ្លាចគ្រប់គ្នាតែ Dahyun ក្លាហានមិនអន់ទេ សុទ្ធតែប្រើដៃទទេចាប់សត្វល្អិតនោះចេញ

//s4.kh1.co/f2/f22fae303eb371f77926f4219f0a99776c72c80c.jpg
តារា & កម្សាន្ដ

 ០២-សីហា-២០១៩ ៣ល្ងាច · ៦ ឆ្នាំមុន

កូរ៉េខាងត្បួង ៖ កាលពីល្ងាចម្សិលមិញនេះ ក្រុមចម្រៀង TWICE ក៏បានបង្ហាញខ្លួន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MGMA ដ៏ធំប្រចាំឆ្នាំ ២០១៩ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកម្មវិធី ខណៈដែលពួកគេកំពុងតែផ្ដល់កិច្ចសម្ភាសន៍ខ្លីមួយ ជាមួយនឹង DinDin ដែលជាពិធីករនៅក្នុងកម្មវិធី ភ្លាមៗនោះស្រាប់តែមានសត្វល្អិតមួយក្បាល មកទំនៅលើជង្គង់របស់ DinDin។ សមាជិកដទៃទៀតព្យាយាមគេចចេញបន្តិច ក្រោយពេលដែលបានឃើញសត្វល្អិតនោះ ប្លែកអ្វីតែ Dahyun នាងស្រាប់តែបោះជំហានដើរទៅជិត DinDin ហើយចាប់សត្វល្អិតនោះចេញពីលើខោរបស់អ្នកកម្លោះភ្លាមៗ ដោយមិនបង្អង់យូរ។

ទង្វើរបស់នាង បានធ្វើឲ្យក្រុមអ្នកគាំទ្រភ្ញាក់ផ្អើលចិត្តមិនតិចទេ ដោយសារតែនាង ហាក់ដូចជាមិនខ្លាចរអានឹងសត្វល្អិតបន្តិចសោះឡើយ ខុសពីសមាជិកដទៃ ថែមទាំងប្រើដៃទទេ ចាប់សត្វល្អិតនោះចេញទៀត ដើម្បីកុំឲ្យហើរមកទំអ្នកដទៃ៕

ទស្សនារូបភាពខាងក្រោម ៖

រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
រូបភាព​​​ Dahyun
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T