បារាំង៖ អតីតអ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United លោក Luis Van Gaal បានចេញមុខនិយាយអំពីគំនិតផ្ទាល់ខ្លួនមួយចំនួនទៅលើអ្នកចាត់ការទូទៅរបស់មេឃខៀវ Manchester City បច្ចុប្បន្នលោក Pep Guardiola។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកចាត់ការទូទៅសញ្ជាតិហូឡង់ លោក Van Gaal បានរិះគន់ទៅលើលោក Pep Guardiola ចំពោះទស្សនៈ និងស្ទាយ៍នៃការលេង ហើយលោកក៏បានបញ្ជាក់ទៀតថា នេះជាហេតុផលដែលលោក Pep មិនអាចឈ្នះពាន UEFA Champions League ជាមួយ Bayern Munich និង Manchester City។
គួរបញ្ជាក់ផងដែរថា លោក Pep Guardiola មិនទាន់អាចឈ្នះពាន UEFA Champions League ជាមួយ Manchester City នៅឡើយទេ បើទោះបីជាចំណាយប្រាក់ច្រើនក្នុងការនាំចូលកីឡាករល្អៗ។ ប៉ុន្តែរូបលោកអាចរាប់បានថា ជាគ្រូបង្វឹកមួយរូបដែលជោគជ័យនៅអង់គ្លេសនាពេលបច្ចប្បន្ន ដោយរូបលោកបានជួយ Man City ឈ្នះពាន ៣ គឺ Premier League, FA Cup និង League Cup កាលពីរដូវកាលមុន៕
ប្រភព៖ Fox Sports Asia