កូរ៉េខាងត្បូង៖ ក្នុងកម្មវិធី២០១៩ M2 X GENIE MUSIC AWARD ឆ្នាំនេះ ក្រុមចម្រៀងនារីTWICE បានគ្រងនៅពានរង្វាន់ “The Female Group” ហើយពួកគេក៏បានចែករំលែកក្តីរំភើប ក៏ដូចជាការអរគុណ ទៅដល់អ្នកគាំទ្ររបស់ពួកគេទាំងអស់ ក៏ដូចជាMina ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងអំឡុងពេលដែល កំពុងនិយាយទៅកាន់អ្នកគាំទ្រនោះJihyo ក៏បាននិយាយពីការនឹកនា របស់សមាជិកទាំងអស់ទៅកាន់Mina លើឆាកទទួលពានរង្វាន់ កាលពីយប់មិញ។ ហើយJihyo បានសន្យានឹងអ្នកគាំទ្រថា ពួកគេនឹងត្រឡប់មកវិញ ជាមួយសមាជិកដ៏ ពេញលេញរបស់TWICE ក្នុងពេលឆាប់ៗនេះ ហើយព្យាយាមធ្វើឲ្យបាន ល្អជាងមុនទៅទៀត។ លើសពីនេះSana ក៏បាននិយាយទៅកាន់Mina តាមរយៈកម្មវិធីMGMA នោះផងដែរថា៖
“Mina ពួកយើងបាន ឈ្នះពានរង្វាន់ហើយ!” ។
ដូចគ្នាផងដែរ ក្នុងពេលដែលទទួលពានរង្វាន់ទី២ របស់ពួកគេDahyun និងNayeon ក៏បាននិយាយទាក់ទងពីMina ផងដែរ។ ពួកគេចង់ធ្វើឲ្យMina ដឹងថាបើទោះបីជានាង មិននៅទីនេះជាមួយពួកគេ ក៏ប៉ុន្តែនាងតែងតែជាផ្នែកមួយ នៃភាពរីករាយរបស់ពួកគេ គ្រប់ពេលទាំងអស់។
គួរបញ្ជាក់ផងដែរថា អវត្តមានរបស់Mina ក្នុងកម្មវិធី២០១៩ MGMAs ក៏ព្រោះតែបញ្ហាសុខភាពរបស់នាង។ ហើយកាលពីពេលថ្មីៗនេះ នាងក៏បានត្រឡប់មកកាន់ប្រទេសកូរ៉េវិញផងដែរ បន្ទាប់ពីបានសម្រាក អស់មួយរយៈពេល នៅក្នុងប្រទសជប៉ុនរួចមក៕


