ភ្នំពេញ៖ ប្រិយមិត្តអ្នកអានប្រាកដជាដឹងហើយថា បច្ចុប្បន្ននេះមានមធ្យោបាយជាច្រើន ដែលអាចជួយក្នុងការបង្កើនប្រាក់ចំណូលប្រចាំថ្ងៃ។ ជាឧទាហរណ៍ យើងឃើញថា
ហាងប្ដូរប្រាក់នីមួយៗតែងតែទិញចូលនូវតម្លៃហាងឆេងរូបិយប័ណ្ណក្នុងតម្លៃទាប
និងលក់ចេញវិញនៅតម្លៃមួយដែលខ្ពស់ជាង ហើយគម្លាតថ្លៃទាំងនេះ គឺជាផ្នែកមួយនៃអាជីវកម្ម
ក៏ដូចជាប្រាក់ចំណេញរបស់ហាងប្ដូរប្រាក់ទាំងនោះ។
មិនខុសគ្នាពីអាជីវកម្មនៃហាងប្ដូរប្រាក់ អតិថិជន ឬវិនិយោគិន ក៏អាចធ្វើការជួញដូរទៅលើហាងឆេងរូបិយប័ណ្ណទាំងនោះបានដែរ
ហើយកាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពតាមរយៈការជួញដូរឧបករណ៍និស្សន្ទ (ដេរីវ៉េទីវ)
ដែលត្រូវបានទទួលស្គាល់ដោយគណៈកម្មការមូលបត្រកម្ពុជា។
ក្នុងថ្ងៃនេះលោក ឡុង
សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍
លីង ឃែភីថល (Golden FX Link Capital) ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទប្រកបដោយភាពទុកចិត្តមានប្រព័ន្ធជួញដូរនិងប្រព័ន្ធទិន្នន័យឈានមុខគេ ព្រមទាំងមានអាជ្ញាបណ្ណពីគណៈកម្មការមូលបត្រកម្ពុជា នឹងនាំប្រិយមិត្តអ្នកអានឱ្យដឹងកាន់តែច្បាស់អំពីឧបករណ៍និស្សន្ទ។
លោក សំណាង មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងទីផ្សារហិរញ្ញវត្ថុ
និងមានជំនាញច្បាស់លាស់ក្នុងការវិភាគទីផ្សារ ការផ្ដល់ការប្រឹក្សា និងការផ្ដល់ចំណេះដឹងដល់សាធារណៈជនតាមរយៈសិក្ខាសាលា
និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ។


តើអ្វីទៅជាការជួញដូរឧបករណ៍និស្សន្ទ?
ការជួញដូរឧបករណ៍និស្សន្ទ
ឬដេរីវ៉េទីវ សំដៅទៅការជួញដូរលើកិច្ចសន្យាលើគម្លាតថ្លៃនៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រសន្ទស្សន៍លោហៈធាតុមានតម្លៃរូបិយប័ណ្ណអន្តរជាតិ និងប្រេងឆៅជាដើម។
ឧទាហរណ៍៖ បើយើងទិញមាសក្នុងតម្លៃ$១,៣៨៥ក្នុង១អោន ហើយនៅពីរថ្ងៃក្រោយមក ហាងឆេងមាសបានឡើងដល់$១,៤១៥ក្នុង១អោន នោះវិនិយោគិនអាចរកប្រាក់ចំណេញតាមរយៈការទិញបាន$៣,០០០ក្នុង១ឯកតាចូលផ្សារ។
ស្របគ្នានេះដែរ បើហាងឆេងមាសកំពុងតែធ្លាក់ចុះពី$១,៤១៥ក្នុង១អោន ទៅ$១,៣៨៥
នោះវិនិយោគិនក៏អាចរកបានប្រាក់ចំណេញតាមរយៈការលក់បាន$៣,០០០ក្នុង១ឯកតាចូលផ្សារដូចគ្នា។
ការជួញដូរឧបករណ៍និស្សន្ទនេះ
មានការពេញនិយមយ៉ាងខ្លាំងនៅបណ្ដាប្រទេសរីកចម្រើន ដូចជាចក្រភពអង់គ្លេស
និងប្រទេសសិង្ហបុរីជាដើម ហើយកំពុងតែទទួលបានប្រជាប្រិយភាពកាន់តែច្រើនឡើងនៅប្រទេសកម្ពុជាយើង។
វិនិយោគិនមិនចាំបាច់មានដើមទុនធំពេកទេ ដើម្បីអាចបណ្ដាក់ទុនវិនិយោគបាននោះ។
បម្រែបម្រួលនៃទីផ្សារឧបករណ៍និស្សន្ទ
មានទំនាក់ទំនងនឹងកត្តាសេដ្ឋកិច្ច កត្តាភូមិសាស្រ្តនយោបាយ និងកត្តាបច្ចេកទេសផងដែរ។
ដូច្នេះ វិនិយោគិនមានឱកាសច្រើនក្នុងការក្ដាប់បម្រែបម្រួលនៃទីផ្សារ
និងបង្កើនប្រាក់ចំណេញ។
តើនរណាខ្លះគួរតែវិនិយោគលើឧបករណ៍និស្សន្ទ?
ជាទូទៅប្រជាជនទាំងអស់សុទ្ធតែអាចធ្វើការវិនិយោគទៅលើឧបករណ៍និស្សន្ទ។
ដូចដែលបានបញ្ជាក់ខាងលើវិនិយោគិន អាចធ្វើការវិនិយោគបានដោយមិនចាំបាច់ត្រូវតែមានដើមទុនធំនោះទេ ហើយការជួញដូរទៀតសោតក៏មិនមានភាពស្មុគស្មាញខ្លាំងដែរ។ យ៉ាងណាមិញវិនិយោគិន គួរតែយកចិត្តទុកដាក់ទៅលើការបែងចែកចំណូលចំណាយ
ការគ្រប់គ្រងទ្រព្យធន ការគ្រប់គ្រងស្ថានការណ៍ ព្រមទាំងការគ្រប់គ្រងអារម្មណ៍មុននឹងធ្វើការសម្រេចចិត្តវិនិយោគលើទីផ្សារមួយនេះ។ ដើម្បីធ្វើឱ្យការជួញដូរលើឧបករណ៍និស្សន្ទនេះឱ្យមានលទ្ធផលល្អ
វិនិយោគិនគួរតែស្វែងយល់អំពីព័ត៌មាន និងមូលដ្ឋាននៃនិន្នាការនយោបាយហិរញ្ញវត្ថុ
បច្ចេកទេស និងពេលវេលាក្នុងការជួញដូរផងដែរ។
ដើម្បីជាជំនួយដល់វិនិយោគិន
លោក សំណាង ក៏មានជាវគ្គបណ្ដុះបណ្ដាល ដើម្បីបង្កើនជំនាញជួញដូរដល់ពួកគាត់ផងដែរ៕
សម្រាប់ព័ត៌មាននិងចំណេះដឹងបន្ថែម សូមទំនាក់ទំនងមកក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល តាមរយៈទូរស័ព្ទលេខ ០២៣ ២២ ៦៦៦៦/០១០ ៨០៤ ៩០០/០១២ ៨០៤ ៩០០ ឬចូលទៅកាន់គេហទំព័រ www.goldenfxlink.com ឬផ្ញើសារទៅទំព័រ Facebook: Golden FX Link Capital Co., Ltd.។

