សិង្ហបុរី៖ ពាក្យចាស់លោកពោលថា ធ្វើជាមនុស្ស មិនត្រូវមើលងាយមនុស្សនោះទេ។ ពាក្យនេះពិតជាត្រឹមត្រូវបំផុត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែងមានបុរសជោគជ័យម្នាក់ កាលពីគាត់នៅក្រីក្រធ្វើជាអ្នកអនាម័យ រកលុយបានតិចតួច ធ្លាប់ត្រូវអតីតមិត្តស្រីមើលងាយ និងបោះសម្តីថា «បងគ្រាន់តែជាអ្នកអនាម័យប៉ុណ្ណោះ» ហើយព្រោះតែលោកឈឺចិត្តខ្លាំងពេក លោកក៏តស៊ូ ព្យាយាមរហូតដល់ក្លាយទៅជានាយកប្រតិបត្តិគ្រប់គ្រងបុគ្គលិកជាង ៣,០០០នាក់។
បុរសម្នាក់នេះមានឈ្មោះ Vernon Kwek វ័យ៤៨ឆ្នាំ ជា CEO ក្រុមហ៊ុន Primech Services & Engineering ក្នុងប្រទេសសិង្ហបុរី។ សព្វថ្ងៃក្រុមហ៊ុនរបស់លោកមានបុគ្គលិកជាង ៣,០០០នាក់ និងមានប្រាក់ចំណូលប្រចាំឆ្នាំជាង ៨០លានដុល្លារសិង្ហបុរី។
លោកបានមានប្រសាសន៍ថា លោកក៏ត្រូវអរគុណមិត្តស្រីរបស់លោកផងដែរ ដែលបានបោះបង់រូបលោកចោល ព្រោះតែលោកក្រ។
បើនិយាយពីជីវិតផ្ទាល់ខ្លួនលោកវិញ កាលអាយុ១៣ឆ្នាំ លោកមានការងារធ្វើទៅហើយ ដែលពេលនោះលោកអាចរកប្រាក់បាន ៦៥០ដុល្លារសិង្ហបុរីក្នុងមួយខែ។ នៅពេលទំនេរ លោក Vernon ក៏បានជួយការងារឪពុកលោក ដែលត្រូវសម្អាតការិយាល័យ និងបង្គន់នានាក្នុងអគារ ព្រោះឪពុកលោកគឺជាអ្នកអនាម័យ។
នៅថ្ងៃមួយ លោកក៏បានដឹងថា អ្នកគ្រប់គ្រងក្រុមហ៊ុនអនាម័យអាចរកប្រាក់បានច្រើនជាងវិស្វករដែលទើបតែរៀនចប់ទៀត ដូច្នេះលោកក៏បានបែកគំនិតឈប់រៀន ហើយក៏រត់ចេញពីផ្ទះអស់រយៈពេល ២ខែ។
ក្រោយមក ឪពុកលោកក៏បានយល់ព្រមឱ្យលោកធ្វើជាអ្នកអនាម័យពេញម៉ោង ដែលគ្រានោះលោកមានអាយុ ១៤ឆ្នាំ។ ព្រោះតែការតស៊ូ និងភាពឆ្លាតវៃរបស់លោក លោកក៏ត្រូវបានមេតំឡើងតំណែងឱ្យធ្វើជាប្រធានផ្នែកអនាម័យក្នុងវ័យ ១៤ឆ្នាំ ដែលគ្រានោះលោកអាចរកប្រាក់បាន ៨០០ដុល្លារសិង្ហបុរីក្នុងមួយខែ។
លោកបានរៀបរាប់ថា៖
មេគាត់ក៏ឆ្លើយថា៖
ប៉ុន្តែ មិនយូរប៉ុន្មាន លោកក៏បានចាកចេញពីក្រុមហ៊ុនដែលលោកធ្វើការនោះ ទៅបើកក្រុមហ៊ុនផ្តល់សេវាអនាម័យ និងសម្អាតអគារផ្សេងៗដោយខ្លួនឯង។
ជាអកុសល ការរកស៊ីក៏ត្រូវបរាជ័យ ហើយនៅពេលដែលលោកលំបាកបំផុត ត្រូវមិត្តស្រីបោះបង់ចោលទៀត ដែលពេលនោះ នាងបានពោលពាក្យប្រាប់លោកថា៖
តាំងពីពេលនោះមក លោកបានខាំមាត់ តស៊ូ ព្យាយាមធ្វើការផ្សេងៗទៀត រហូតដល់អាចបើកក្រុមហ៊ុនផ្តល់សេវាអនាម័យម្តងទៀត ហើយសព្វថ្ងៃនេះក្រុមហ៊ុនរបស់លោកពិតជាជោគជ័យជាខ្លាំង។
ជាចុងក្រោយ លោកបានប្រាប់អ្នកសារព័ត៌មានថា៖
ដូច្នេះ សម្រាប់ប្រិយមិត្តទាំងអស់គ្នា សូមកុំទាន់អស់សង្ឃឹមធ្វើអ្វី បើទោះបីជាយើងក្រនៅថ្ងៃនេះពិតមែន ប៉ុន្តែនៅថ្ងៃអនាគតមិនប្រាកដថាយើងក្រនោះទេ ឱ្យតែយើងមានការតាំងចិត្ត តស៊ូ ធ្វើអ្វីជាប្រយោជន៍ដល់សង្គម យើងប្រាកដជាទទួលបានជោគជ័យ៕