ភ្នំពេញ៖ អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលកំពុងតែប្រើប្រាស់ប្រើប្រាស់ទូរស័ព្ទដំណើរការដោយប្រព័ន្ធ Google Android នៅពេលនេះ អាចទទួលបានភាពរីករាយទៅលើជម្រើសនៃគម្រោង និងកញ្ចប់កាន់តែងាយស្រួល ក្រោយពីក្រុមហ៊ុនដាក់ឲ្យប្រើប្រាស់កម្មវិធី Google Mobile Data គម្រោងទិន្នន័យចល័តរបស់ (Google)។ Smart គឺជាក្រុមហ៊ុនដំបូងគេរបស់ក្រុមហ៊ុន Axiata Group និងជាប្រតិបត្តិករទូរគមនាគមន៍ចល័តទី១ ក្នុងប្រទេសកម្ពុជា ដែលដាក់ចេញប្រើប្រាស់សេវាមួយនេះ។
តាមរយៈការប្រើប្រាស់គម្រោងទិន្នន័យចល័ត អតិថិជនអាចគ្រប់គ្រងគម្រោងទូរស័ព្ទចល័តរបស់ពួកគេ ទទួលការជូនដំណឹងដ៏មានប្រយោជន៍ដូចជា នៅពេលពួកគេត្រូវការធ្វើការផ្លាស់ប្ដូរផែនការទិន្នន័យរបស់ពួកគេ និងមើលក៏ដូចជាជាវការផ្តល់ជូន ដែលទាក់ទងទៅនឹងការប្រើប្រាស់ទូរស័ព្ទរបស់ពួកគេដោយមិនចាំបាច់ដំឡើងកម្មវិធីទេ។
លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារបស់ក្រុមហ៊ុន Smart បានពន្យល់ថា៖
លោក Stjepan បានបន្ថែមទៀតថា៖
“ក្រុមហ៊ុន Smart
តែងតែខិតខំព្យាយាមធ្វើសហប្រតិបត្តិការជាមួយនឹងដៃគូនានាដើម្បីផ្តល់ឲ្យអតិថិជនរបស់យើងនូវភាពសាមញ្ញបំផុត
ងាយស្រួលបំផុត និងអត្ថប្រយោជន៍ដ៏ល្អបំផុត ទៅលើការប្រើប្រាស់ផលិតផល
និងសេវារបស់យើង។
ជាមួយនឹងអត្ថប្រយោជន៍របស់កម្មវិធីគម្រោងទិន្នន័យចល័តរបស់ Google មួយនេះ អតិថិជនតែងតែអាចទទួលបាននូវតម្លាភាពពេញលេញអំពីចំនួនសមតុល្យទិន្នន័យរបស់ខ្លួន និងរីករាយជាមួយនឹងសេវាទស្សនាភាពយន្តជាច្រើនរបស់យើងដូចជា
iflix, Soyo
និងសេវាស្តាប់តន្ត្រីកម្សាន្តរបស់យើងឈ្មោះថា Pleng by Smart។ យើងពិតជារីករាយណាស់ក្នុងក្លាយជាផ្នែកមួយនៃគំនិតច្នៃប្រឌិតថ្មីនេះ
ដែលមានបំណងក្នុងការជួយឲ្យអតិថិជនទទួលបានជម្រើសគម្រោងដ៏ល្អបំផុតសម្រាប់តម្រូវការរបស់ពួកគាត់”។
សេវា Google Mobile Data Plan អាចដំណើរការសម្រាប់ទូរស័ព្ទទាំងអស់
ដែលប្រើប្រាស់ប្រព័ន្ធ Android OS 4.4 ឬក៏ខ្ពស់ជាងនេះ ហើយសេវានេះ
អនុញ្ញាតឲ្យមានជម្រើសជាច្រើនដូចជា ភាពងាយស្រួលក្នុងការទិញទិន្នន័យបន្ថែម
ពេលទស្សនាវីដេអូ ដែលវានឹងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍កាន់តែល្អប្រសើរ។
ការដាក់ឲ្យកម្មវិធី
Google Mobile Data Plan
ប្រើប្រាស់ជាផ្លូវការ ធ្វើឡើង ក្រោយពីការដាក់ឲ្យប្រើប្រាស់នូវសេវា Smart Wi-Fi Calling,
eSIM
និងសេវាបង់លុយដោយផ្ទាល់របស់ក្រុមហ៊ុនប្រតិបត្តិករចល័តឈានមុខគេមួយនេះ កាលពីឆ្នាំមុន។ ដើម្បីដាក់ឲ្យកម្មវិធីនេះដំណើរការក្នុងប្រព័ន្ធ Android របស់ខ្លួន អតិថិជនរបស់ ស្មាត ត្រូវតែចូលទៅកាន់ Settings --> Google --> Mobile Data Plan ជាការស្រេច។
លោក Stjepan បានបន្ថែមទៀតថា៖
សេវា Google Mobile Data Plan អាចដំណើរការសម្រាប់ទូរស័ព្ទទាំងអស់ ដែលប្រើប្រាស់ប្រព័ន្ធ Android OS 4.4 ឬក៏ខ្ពស់ជាងនេះ ហើយសេវានេះ អនុញ្ញាតឲ្យមានជម្រើសជាច្រើនដូចជា ភាពងាយស្រួលក្នុងការទិញទិន្នន័យបន្ថែម ពេលទស្សនាវីដេអូ ដែលវានឹងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍កាន់តែល្អប្រសើរ។
ការដាក់ឲ្យកម្មវិធី Google Mobile Data Plan ប្រើប្រាស់ជាផ្លូវការ ធ្វើឡើង ក្រោយពីការដាក់ឲ្យប្រើប្រាស់នូវសេវា Smart Wi-Fi Calling, eSIM និងសេវាបង់លុយដោយផ្ទាល់របស់ក្រុមហ៊ុនប្រតិបត្តិករចល័តឈានមុខគេមួយនេះ កាលពីឆ្នាំមុន។ ដើម្បីដាក់ឲ្យកម្មវិធីនេះដំណើរការក្នុងប្រព័ន្ធ Android របស់ខ្លួន អតិថិជនរបស់ ស្មាត ត្រូវតែចូលទៅកាន់ Settings --> Google --> Mobile Data Plan ជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន ស្មាត អាស្យាតា សូមចូលទៅកាន់ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬតាមរយៈ www.smart.com.kh។