បេប៊ីវើល ដែលជាហាងផ្គត់ផ្គង់សម្ភារៈកុមារ និងទារកដ៏ល្បីមានសេចក្តីសោមនស្សក្នុងការជូនដំណឹងដល់អតិថិជនទាំងអស់អំពីកម្មវិធីពិព័រណ៍លើកទី៣
ដែលនឹងរៀបចំឡើងដោយបេប៊ីវើលនៅថ្ងៃទី១ រហូតដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩
នៅសាខាបេប៊ីវើលទួលគោកដែលមានទីតាំងស្ថិតនៅលើផ្លូវលេខ៥៩៨ ជិតបណ្ណាគារ IBC។
សំរាប់គោលបំណងនៃកម្មវិធីពិព័រណ៍នេះផងដែរគឺផ្តោតសំខាន់ទៅលើការផ្តល់អាហារូបត្ថម្ភសំរាប់កុមារនិងទារកដោយនៅក្នុងកម្មវិធីនេះនឹងមានការអញ្ជើញចូលរួមអំពីផលិតផលទារកល្បីៗជាង
២០ប្រភេទផ្សេងៗគ្នាដោយផលិតផលនីមួយៗនឹងភ្ជាប់មកនូវប្រូម៉ូសិនពិសេសៗដែលផ្តល់ឱ្យអតិថិជនទាំងអស់អំឡុងពេលកម្មវិធីពិព័រណ៍រយៈពេល៤ថ្ងៃនេះតែប៉ុណ្ណោះ។
សម្រាប់ប្រភេទផលិតផលល្បីៗ ដែលនឹងចូលរួមក្នុងកម្មវិធីពិព័រណ៍នេះនឹងត្រូវបានចែកចេញជា
២ប្រភេទដែលប្រភេទទី១ផ្តោតទៅលើផលិតផលម្សៅទឹកដោះគោដែលក្នុងនោះមានដូចជា៖ ផលិតផលម្សៅទឹកដោះគោ
Nutrigold, Nutrilatt, InMilk, Picot, Similac, Lactogen និងផលិតផលម្សៅទឹកដោះពពែ Kabrita។ ចំនែកឯប្រភេទទី២
វិញគឺផ្តោតទៅលើផលិតផលដបទឹកដោះគោនិងសំភារៈប្រើប្រាស់សំរាប់ទារកផ្សេងៗដែលមានការចូលរូមពីផលិតផលដូចជា៖
Chicco, Natur, Dr. Browns, Phillips Avent និង Simba។
ប៉ុន្តែក្រៅពីផលិតផលដែលបានរៀបរាប់ខាងលើនេះក្នុងកម្មវិធីពិព័រណ៍មួយនេះក៏មានការចូលរួមពីផលិតផលល្បីៗជាង៣០ប្រភេទផ្សេងទៀតផងដែរដែលផលិតផលនីមួយៗភ្ជាប់មកនូវប្រូម៉ូសិនពិសេសៗដែលនេះជាកត្តាមួយនាំអោយបេប៊ីវើលត្រូវបានស្គាល់ថាជាហាងផ្គត់ផ្គង់សំភារៈកុមារនិងទារកដ៏ល្បីឈ្មោះមួយដែលមានទំនិញគុណភាពល្អជាច្រើនប្រភេទ។
នាឱកាសដ៏អស្ចារ្យនេះហាងបេប៊ីវើលសូមស្វាគមន៍មាតាបិតាគ្រប់រូបនិងក្រុមគ្រួសារទាំងអស់ដែលមានកង្វល់ទាក់ទងនឹងបញ្ហាសុខភាពការលូតលាស់របស់កុមារនិងទារកក្នុងការចូលរួមនូវកម្មវិធីពិព័រណ៍មួយនេះ។ អតិថិជនទាំងអស់ដែលអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍នេះនឹងទទួលបានឱកាសជជែកពិភាក្សាជាមួយអ្នកជំនាញខាងថែរក្សាសុខភាពដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីវិធីសាស្រ្តថែរក្សាសុខភាពដ៏ត្រឹមត្រូវ។

បេប៊ីវើល ជាហាងផ្គត់ផ្គង់សម្ភារៈកុមារ និងទារកដ៏ល្បីល្បាញមួយដែលបានបើកដំណើរការនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០០ ដែលនាពេលឥឡូវនេះបេប៊ីវើលមានសាខាចំនួន៣ស្ថិតនៅតំបន់ទីប្រជុំជនដូចជា៖ បេប៊ីវើលសាខាកម្ពុជាក្រោម បេប៊ីវើលសាខាផ្សារកណ្តាល និង បេប៊ីវើលសាខាទួលគោក។ យោងទៅតាមពាក្យស្លោកផ្ទាល់ខ្លួនរបស់បេប៊ីវើលដោយបានស្គាល់ថាជាពិភពនៃការថែរក្សានោះបេប៊ីវើលព្យាយាមអស់ពីសមត្ថភាពក្នុងការផ្តល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពខ្ពស់និងសុវត្ថិភាពក្នុងការប្រើប្រាស់ដូចជា៖ ផលិតផលម្ស៉ៅទឹកដោះគោ ផលិតផលខោទឹកនោម ផលិតផលដបទឹកដោះគោ ផលិតផលថែរក្សាស្បែក និងសម្រស់ គ្រែសម្រាប់ទារក រទេះរុញសម្រាប់ទារក សម្លៀកបំពាក់ ឧបករណ៍ក្មេងលេង និងផលិតផលគុណភាពល្អជាច្រើនប្រភេទទៀតដែលនាំចូលពីគ្រប់បណ្តាប្រទេសដូចជា ប្រទេសអ៊ីតាលី ប្រទេសនូវែលសេឡង់ និងបណ្តាប្រទេសល្បីៗផ្សេងទៀតជាច្រើន។ បេប៊ីវើលតែងតែយកចិត្តទុកដាក់បំផុតអំពីអតិថិជនដោយព្យាយាមផ្តល់នូវសេវាកម្មដ៏ល្អឥតខ្ចោះដែលបំពេញនូវតម្រូវការរបស់អតិថិជនទាំងការអញ្ជើញជាវផលិតផលនៅតាមសាខាបេប៊ីវើលនីមួយៗក៏ដូចជាការបញ្ជាកុម្មង់ទិញផលិតផលតាមរយៈអនឡាញ។
ប្រសិនបើលោកអ្នកមានចម្ងល់ឬចង់ដឹងព័ត៌មានបន្ថែមអំពីកម្មវិធីពិព័រណ៍ស្តីអំពីសុខភាពអនាម័យកុមារ និងទារកនេះ ពួកយើងសូមណែនាំឱ្យលោកអ្នកទាក់ទងទៅសេវាបំរើអតិថិជនរបស់បេប៊ីវើលតាមរយៈគេហទំព័រនិងប្រអប់សារ @BabyWorld.Cambodia។
បុគ្គលិកដ៏រួសរាយរាកទាក់របស់បេប៊ីវើលនឹងស្វាគមន៍រាល់សំនួរ និងចម្ងល់ដែលលោកអ្នកមាន។ ក្រៅពីនេះលោកអ្នកក៏អាចទាក់ទងទៅសេវាបំរើអតិថិជនរបស់បេប៊ីវើលតាមរយៈលេខទូរស័ព្ទ 085 888 217/069 888 972 បានផងដែរ៕