អាមេរិក៖ នេះជារឿង មិននឹកស្មានដល់មួយ ដែលរ៉ូបមួយឈុត ពាក់ដោយ តួអង្គល្បីមួយរូប ក្នុងភាពយន្ត ដាក់បញ្ចាំង តាំងពីឆ្នាំ ១៩៤០ ត្រូវបានបុរសម្នាក់ ទិញក្នុងតម្លៃតែ ២០ដុល្លារប៉ុណ្ណោះ ប៉ុន្តែអាចយក មកដាក់លក់ដេញថ្លៃ ក្នុងតម្លៃរហូត ដល់រាប់សិបមឺុនដុល្លារ ។


រ៉ូបដែលពាក់ពេលសម្តែងរឿង"Gone With The Wind"

ប្រភពព័ត៌មាន បានឲ្យដឹងថា រូបពណ៌ប្រផេះ មានរចនាម៉ូតចែកជាពីរផ្នែក ដែល តួសម្តែងស្រីឈ្មោះ Scarlett O'Hara បានពាក់ ក្នុងភាពយន្ត មានចំនងជើង "Gone With The Wind" តាំងពីឆ្នាំ ១៩៤០ ដែលរ៉ូបមួយឈុតនេះ ត្រូវបានដាក់លក់ ដេញថ្លៃ នៅក្នុង តំបន់ Beverly Hills ក្នុងរដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ ក្នុងតម្លៃរហូតដល់ ១៣៧,០០០ ដុល្លារអាមេរិក។

រ៉ូបនេះត្រូវគេដឹងថា ជាកម្មសិទ្ធិ របស់លោក James Tumblin ដែលធ្លាប់ធ្វើការនៅ ក្រុមហ៊ុនភាពយន្ត Universal Studios នៅដើមទសវត្សឆ្នាំ ១៩៦០។ គាត់បានឃើញ រ៉ូបរបស់តួអង្គ Scarlett O'Hara នៅពេល គាត់ ចូលទៅមើល ក្នុង ក្រុមហ៊ុនលក់គ្រឿងសំអាង ហើយ គាត់ថា បុគ្គលិកក្នុងហាងបម្រុងយក រ៉ូបនោះ ទៅបោះចោល ប៉ុន្តែ គាត់ក៏សុំទិញ រ៉ូបនោះយក មកទុក តែម្តង ។

គួរបញ្ជាក់ដែរថា លោក James មិនត្រឹមតែ រក្សាទុក រ៉ូបនោះទេ  ប៉ុន្តែ មានសំភារៈជាច្រើន ប្រើក្នុងពេលថតភាពយន្ត "Gone With The Wind" ជាង១៥០ផ្សេងទៀត ក៏គាត់បានរក្សាទុក ដល់សព្វថ្ងៃនេះ និង អាចដាក់លក់ដេញថ្លៃ ក្នុងតម្លៃដ៏ខ្ពស់ទៀតផង ៕

ចុចអាន៖ ទិញតុក្តតា តម្លៃតែជាង 10 ដុល្លារ លក់វិញ បានតម្លៃ កប់ក្តោង រាប់ម៉ឺនដុល្លារ!


លោក James Tumblin ដែលបានរក្សាទុករ៉ូបមួយឈុតនេះ


រ៉ូបមួយឈុត ដែលតួសម្តែងពាក់ក្នុងរឿង ត្រូវដាក់លក់ក្នុងតម្លៃរាប់សិបមឺុនដុល្លារ

 

ប្រភព CNN

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]