ភ្នំពេញ៖ នៅរសៀលថ្ងៃទី ១៩ ខែមិនា ឆ្នាំ២០១៥ នេះដែរ រូបថតជាច្រើនសន្លឹក នៃពិធីសូត្រមន្ត មហាមង្គលការ របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយអ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន ត្រូវបានលេចចេញរូបរាងឡើង នៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញឲ្យដឹងអំពីដំណើរវិវត្តន៍ខ្លះៗ មុនពេលពិធីសិរីមង្គលអាពាហ៍ពិពាហ៍ ឈានចូលមកដល់ នៅថ្ងៃស្អែក ទី២០ មិនា ឆ្នាំ២០១៥ នេះ។

បើតាមប្រភពនៅលើហ្វេសប៊ុក ឲ្យដឹងថា អ្នកឧកញ៉ា គិត ម៉េង និងភរិយា បានប្រារព្ធពិធីក្រុងពាលី និងសូត្រមន្តលើករាសី ជ័យមង្គល នៅវេលារសៀលថ្ងៃទី ១៩ មិនា នេះ ស្ថិតនៅក្នុងសង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស អ្នកមុខអ្នកការ ក្នុងជួររាជរដ្ឋាភិបាល ជាច្រើនរូប៕ សូមប្រិយមិត្ត វេបសាយខ្មែរឡូត ទស្សនាកម្រងរូបភាព ខាងក្រោមដោយមេត្រី៖

ចុចអាន៖ មកមើល សកម្មភាពរៀបចំតុបតែង នៅភូមិគ្រឹះ អ្នកឧកញ៉ា គិត ម៉េង បន្តិចមើល!

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]