ភ្នំពេញ៖ បន្ទាប់ពីដំណឹង រៀបអាពាហ៍ពិពាហ៍ របស់សេដ្ឋីវ័យក្មេង លោក ឧកញ៉ា គិត ម៉េង និងអតីត សិល្បៈការិនី ស្រីតូច ចំណាន ដែលមានឈ្មោះពិត ម៉ៅ ចំណាន បានប្រកាស ជាផ្លូវការ ដោយមានទាំង ធៀបការ ជាភ័ស្តុតាង បញ្ជាក់ផងដែរនោះ ឥឡូវនេះ រូបថតអ្នកទាំង២ ក្នុងឈុត អាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាត ក៏ត្រូវបាន បែកធ្លាយ ជាសាធារណៈ ផងដែរ។

កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់ បណ្តាញសង្គម ហ្វេសប៊ុក នៅក្នុងប្រទេសកម្ពុជា បានផ្ទុះការភ្ញាក់ផ្អើល សារជាថ្មីម្តងទៀត បន្ទាប់ពីបានឃើញ រូបថត លោក ឧកញ៉ា គិត ម៉េង និងស្រីតូច ចំណាន គ្រងឈុត អាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាត អមជាមួយនឹង កូនៗដ៏គួរឲ្យស្រលាញ់ ចំនួន៤នាក់ ផងដែរ។

ជាមួយគ្នានេះ រូបថតរបស់ពួកគេ ត្រូវបានអ្នកនិយម លេងហ្វេសប៊ុក ធ្វើការចែកចាយ ជាបន្តបន្ទាប់ និងសរសេរសារ ជូនពរពួកគេ ទៀតផង។

គួរបញ្ជាក់ផងដែរថា ពិធីសិរីមង្គល អាពាហ៍ពិពាហ៍ របស់លោកឧកញ៉ា គិត ម៉េង និងអ្នកស្រី ម៉ៅ ចំណាន នឹងប្រារព្វធ្វើឡើង នៅថ្ងៃសុក្រ ទី២០ ខែមិនា ឆ្នាំ២០១៥នេះ និងទទួលលៀង សាយភោជន៍ នៅវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃនោះដែរ នៅឯមជ្ឈមណ្ឌល សន្និបាទ និងពិពណ៏ កោះពេជ្រ ចំនួន៥អគារ គឺអាគារ L, អាគារ K, អាគារ J, អាគារ I និងអាគារ H៕



ប្រភព ៖ ហ្វេសប៊ុក

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]