អាហ្វ្រិកខាងត្បូង៖ រឿងដ៏អាម៉ាសមួយ បានកើតឡើង លើស្ត្រីផិតក្បត់ប្តីម្នាក់ និង សាហាយស្មន់របស់នាង ខណៈពេលរួមភេទ អវៈយវៈភេទ បានស្អិតជាប់គ្នា ដកចេញមិនរួច ដែលករណីនេះ មានពាក្យចចាមអារ៉ាមថា ប្តីរបស់ស្ត្រីផិតក្បត់នេះ បានឲ្យគ្រូធ្មប់ ដាក់មន្តអាគម លើប្រដាប់ភេទ របស់នាង ទើបកើតមានរឿងនេះយ៉ាងដូច្នេះ។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្ត្រីផិតក្បត់ប្តីនេះ មានឈ្មោះ Sasha វ័យ ៣៤ឆ្នាំ ត្រូវគេដឹងថា លួចមានសាហាយស្មន់ជាមួយ យុវជន វ័យ២២ឆ្នាំ ម្នាក់ ឈ្មោះ Sol ហើយពួកគេទាំងពីរ បានទៅជួលផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Johannesburg នៃប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីរួមមេត្រី ជាមួយគ្នា បន្ទាប់ពីប្តីរបស់ស្ត្រីរូបនេះ ចេញទៅធ្វើជំនួញនៅតំបន់ធ្ងាយ។

អ្នកជិតខាងម្នាក់ឈ្មោះ Priscilla បានលឺ សំលេងស្រែកឲ្យជួយ ចេញពីផ្ទះល្វែង ដែលនាង Sasha បានជួល ទើបអ្នកជិតខាងនេះ ក៏ចូលទៅមើល ហើយក៏ឃើញ សាហាយស្មន់ របស់នាង ដេកនៅពីលើនាង Sasha  ខណៈ នាង Sasha កំពុងតែព្យាយាមស្រែកហៅ គេឯងឲ្យជួយ ដោយសារតែ អវៈយវៈ ពួកគេទាំងពីរ ជាប់គ្នាដកចេញមិនរួច ។

ក្រោយមកភ្លាមៗនោះ រឿងរ៉ាវនេះក៏ បែកធ្លាយជារឿងចចាមអារ៉ាម លេចលឺពីមាត់មួយទៅមាត់ ថាប្តី របស់នាង Sasha  លោក Neill វ័យ ៤២ឆ្នាំ បានទៅរកគ្រូធ្មប់ ឲ្យដាក់មន្តអាគមលើប្រដាប់ភេទ របស់ប្រពន្ធរបស់ខ្លួន ដោយមន្តអាគមនេះ នឹងធ្វើឲ្យ បុរសផ្សេងណា មករួមភេទ ជាមួយប្រពន្ធគាត់ នឹងជាប់ប្រដាប់ភេទ រហូតដល់ លោក Neill ត្រលប់ មកដោះ មន្តអាគមនេះចេញវិញ។ ដោយសារតែ រឿងចចាមអារ៉ាមនេះ ធ្វើឲ្យមនុស្សជាង ២,០០០នាក់ បានសំរុកមកព័ទ្ធជុំវិញ ផ្ទះល្វែងកើតហេតុ ដើម្បីចង់ឃើញ ចង់ដឹង។

យ៉ាងណាមិញ តាមប្រភពដដែល បានឲ្យដឹងថា ស្ត្រីផិតប្តី និង សាហាយនាង ត្រូវបានឡានពេទ្យ នាំយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ក្រោយពីប៉ូលិសក្នុងតំបន់ ចុះទៅជួយធ្វើអន្តរាគមន៍ ព្រោះថាមនុស្ស ជាច្រើនពាន់នាក់ មកចោមរោមពេញ ផ្ទះល្វែង ដែលជាកន្លែងកើតហេតុនោះ។

អ្នកជំនាញវេជ្ជសាស្ត្រ បានព្យាយាមពន្យល់ថា រឿងដ៏អាម៉ាសនេះ កើតឡើងដោយសារតែ សាច់ដុំត្រង់ប្រដាប់ភេទស្ត្រី រីកតឹងខ្លាំងពេក ធ្វើឲ្យលិង្គបុរសជាប់ក្នុងប្រដាប់ភេទស្ត្រី ហើយក៏ដកចេញមកក្រៅ លែងកើតតែម្តង។ តែទោះបីជាយ៉ាង ពាក្យចចាមអារ៉ាម ចេះតែរីកផ្សាយ កាន់តែខ្លាំង ខណៈដែល មានគ្រូអាគម ក្នុងតំបន់ម្នាក់ ថែមទាំងបាននិយាយថា គ្មាននរណាអាច ជួយពួកគេទាំងពីរបានទេ លុះត្រាប្តីរបស់នាង ត្រលប់មក ដោះមន្តអាគមនេះវិញ៕


មនុស្ស ជាច្រើនពាន់នាក់ មកចោមរោមពេញ ផ្ទះល្វែងជាកន្លែងកើតហេតុ

តើប្រិយមិត្តយល់ដូចម្តេច លើរឿងហេតុនេះ ?

អត្ថបទទាក់ទង ៖ ហួសចិត្ត! សង្សារមួយគូ រួមភេទ ក្នុងទឹកសមុទ្រ បែរជាជាប់ ដកមិនចេញ!

ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]