កាលពីពាក់កណ្តាល ឆ្នាំ ២០១៤ ខ្មែរឡូតបានចុះផ្សាយ ម្តងរួចមកហើយ ស្តីពីក្បួនវិធីសំខាន់ ក្នុងការថែទាំក្រលៀន របស់លោកអ្នកឲ្យបានល្អ ព្រោះថា ក្រលៀនគឺជាសរីរាង្គសំខាន់មួយ សម្រាប់រាងកាយលោកអ្នក។ ក្នុងនោះដែរ បើសិនជានរណាម្នាក់ មានជំងឺខ្សោយក្រលៀន ឫ ក៏មានដំនើរការមិនល្អ ពួកគេនឹងប្រឈមមុខ នឹងជំងឺជាច្រើន ដូចជា ជំងឺទឹកនោមផ្អែម, ជំងឺបេះដូង និង ជំងឺឡើងឈាម ជាដើម ដែលពិបាកព្យាបាល។ យ៉ាងណាមិញ ប្រិយមិត្តមិនចាំបាច់ បារម្ភទេ គឺលោកអ្នក អាចការពារក្រលៀន លោកអ្នក ឲ្យមានសុខភាពល្អ តាមរយៈការបរិភោគ ចំនីអាហារ ទាំង ៨ ប្រភេទដូចខាងក្រោមនេះ៖

១. ខ្ទឹមស ៖ ខ្ទឹមស គឺជាអាហារ ដ៏ល្អបំផុត សម្រាប់ប្រឆាំងជំងឺរលាក ហើយថែមទាំង ជួយកាត់បន្ថយ កូឡេស្តូរ៉ល ក្នុងឈាមបានទៀតផង។ អ្វីដែលសំខាន់នោះ គឺខ្ទឹមស មានជាតិប្រឆាំង សារធាតុអ៊ុកស៊ីតកម្មខ្ពស់ និង អាចកាត់បន្ថយជាតិ សូដ្យូមនៅក្នុងអាហារ បានដែលជាហេតុធ្វើឲ្យវា ជាអាហារល្អបំផុត សម្រាប់ការពារក្រលៀន លោកអ្នក ឲ្យមានសុខភាពល្អ។

២. ខាត់ណា៖ ខាត់ណា គឺជាបន្លែមួយប្រភេទ ដែលសម្បូរទៅដោយសារធាតុ បេតាការ៉ូទីន, វីតាមីន K  និង កាល់ស្យូមខ្ពស់ ដែលវាអាចជួយ ការពារក្រលៀន លោកអ្នកឲ្យមានសុខភាពល្អ។ ជាងនេះទៅទៀត លោកអ្នកអាច ពិសាវាជាប្រចាំ ព្រោះវាមានកម្រិតប៉ូតាស្យូមទាប ដែលជាអាហារ ល្អបំផុត សម្រាប់ក្រលៀនរបស់អ្នក។

៣. ពងទាផ្នែកពណ៌ស ៖ ពងទាផ្នែកពណ៌ស មានជាតិវីតាមីនសំខាន់ៗ ជាច្រើនប្រភេទ ក្នុងការជួយ ដល់សុខភាព ទូទៅរបស់លោកអ្នក។ អ្វីដែលសំខាន់ គឺផ្នែកពណ៌ស នៃពងទានេះ គឺមានកម្រិត ប៉ូតាស្យូម , ផូស្វ័រ និង ជាតិ ដែក ក្នុងការជួយ ឲ្យក្រលៀន របស់អ្នក នៅតែមានសុខភាពល្អ។

៤. ខ្ទឹមបារាំង ៖ ខ្ទឹមបារាំង គឹសំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលអាចជួយ ប្រឆាំងនឹងជំងឺមហារីក ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាម បានយ៉ាងល្អបំផុត។ ក្នុងនោះដែរ ខ្ទឹមបារាំង បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងជំងឺរលាក ដែលវាជាអាហារ ដ៏ល្អបំផុត សម្រាប់អ្នកដែល មានក្រលៀនខ្សោយ។

៥. ត្រីសាម៉ុង ៖ ត្រីសាម៉ុង គឺជាប្រភេទត្រី ដែលមានជាតិប្រូតេអ៊ីន និង អាស៊ីដអូមេហ្គា ៣ ខ្ពស់ អាចប្រយុទ្ធប្រឆាំងនឹង ជំងឺរលាកក្រលៀន រ៉ាំរៃ។ ដូច្នេះ លោកអ្នកគួរតែបរិភោគ ត្រីសាម៉ុង ឲ្យបានញឹកញាប់ ដើម្បីសុខភាព របស់លោកអ្នក។

៦. ផ្លែ cranberries ៖ ខណៈពេលដែលប្រភេទផ្លែបឺរី គឺជាផ្លែឈើសំបូរទៅដោយ សារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ប៉ុន្តែផ្លែ cranberries គឺជាផ្លែដែលបានដើរតួសំខាន់ជាងគេ ក្នុងការប្រឆាំង មេរោគក្នុងទឹកនោម ដោយសារតែវា បានផលិតអាស៊ីដ ក្នុងទឹកនោម ដែលធ្វើឲ្យទឹកនោមមិនអាចតោងជាប់ នៅក្នុងតម្រងនោមបាន។ ដូច្នេះលោកអ្នកគួរតែ ទទួលទានវាឲ្យបានញឹកញាប់។

៧. ផ្លែប៉ោម ៖ ផ្លែប៉ោម គឺជាផ្លែឈើ ដែលមានរសជាតិឆ្ងាញ់ពិសា មិនតែប៉ុណ្ណោះទេ វាមានសារធាតុប្រឆាំង ការពារមិនឲ្យរលាក ក្រលៀនរបស់អ្នក បានយ៉ាងមានប្រសិទ្ធភាពបំផុត។ ជាងនេះទៅទៀត វាក៏អាចជួយ ការពារជំងឺមហារីក និង ជំងឺបេះដូងបានទៀតផង។

៨. ប្រេងអូលីវ ៖ ប្រេងអូលីវ គឺជាប្រេង ដែលមានសារៈប្រយោជន៍បំផុត ក្នុងជួយការពារ ជំងឺរលាកក្រលៀន ដោយសារតែវា សំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម។ លើសពីនេះ វាអាចការពារ ក្រលៀនរបស់អ្នក ឲ្យជៀសផុត ពីការបំផ្លាញ ដោយរ៉ាឌីកាល់សេរី បានទៀតផង។

ទាំងនេះ គឺជាអាហារសំខាន់ៗ ទាំង ៨ ប្រភេទ សម្រាប់លោកអ្នក ដែលចង់ការពារក្រលៀន ឲ្យមានសុខភាពល្អ និង អ្នកដែលកំពុងមានជំងឺក្រលៀនខ្សោយ ហើយនោះ។ ដូច្នេះ ប្រិយមិត្តជាទីស្រលាញ់ទាំងអស់ សូមជួយចែករំលែក ឲ្យបងប្អូនមិត្តភក្តិបានដឹង ពីអាហារទាំង ៨ ប្រភេទនេះផង ដើម្បីទទួលបាន នូវសុខភាពល្អទាំងអស់គ្នា៕

ប្រភព ៖ womenosophy

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]