ក្រោយពី ខ្មែរឡូត បានចុះផ្សាយពី អត្ថបទមួយ បង្ហាញ ពី មូលហេតុអ្វីបាន ជាមនុស្សចាំបាច់ ត្រូវតែវះកាត់ ប្តូរក្រលៀន មក ក៏មានការ លើកជា សំនួរ ពីប្រិយមិត្ត អ្នកអាន និយមគាំទ្រគេហទំព័រខ្មែរឡូត ដោយចង់ ដឹងថាតើ មានវិធីអ្វីខ្លះ ដែលអាច ការពារ ថែរក្សា ក្រលៀន ឲ្យមាន សុខភាពល្អនោះ។ សម្រាប់ថៃ្ងនេះ អ្នកអាចមកយល់ដឹង ពីក្បួនវិធីដ៏ មានតម្លៃបំផុត ដើម្បីថែរក្សា ក្រលៀនរបស់អ្នក ដូចខាងក្រោមនេះ ៖

១. រក្សាសុខភាពរាងកាយឲ្យបានល្អនិងមាំមួន៖  ការរក្សា រាងកាយឲ្យមាំមួន ដោយការ ហាត់ប្រាណ រត់ ដើរ តាមផ្លូវ ឬ លេងកីឡា គ្រប់ប្រភេទ គឺច្បាស់ណាស់ នឹងធ្វើឲ្យអ្នកមាន សុខភាពល្អ ហើយអ្វីដែល ពិសេសនោះ គឺ អាច ជួយកាត់បន្ថយនូវ ការឡើង សំពាធឈាម និង កាត់បន្ថយនូវ ការប្រឈមនូវ ជំងឺខូចក្រលៀន ដ៏សាហាវនេះ ផងដែរ។

២. ត្រួតពិនិត្យកំរិតជាតិស្ករក្នុងឈាមឲ្យបានទៀងទាត់៖ មនុស្សដែល មានជំងឺ ទឹកនោមផ្អែម ភាគច្រើន បានវិវត្តន៍ក្លាយជា ជំងឺខូច ក្រលៀន ដូច្នេះ វាមានសារៈសំខាន់ សំរាប់អ្នកមាន ជំងឺទឹកនោមផ្អែម ត្រូវទៅពិនិត្យ មើលកំរិតជាតិស្ករក្នុងឈាម ព្រមជាគ្នានោះដែរ សំរាប់ អ្នក គ្មានជំងឺទឹកនោម គួរជៀសវាងការ និង ពុំគួរទទួលទានអាហារ ឬភេសជ្ជៈ ដែលមានជាតិ ស្ករច្រើនពេកនោះទេ។

៣. ត្រួតពិនិត្យសំពាធឈាម ៖ ជាទូទៅមនុស្សដែល មានជំងឺ លើសសំពាធឈាម អាចបណ្តាលឲ្យ ដាច់សរសៃឈាមខួរក្បាល ឬគាំង បេះដូង ប៉ុន្តែ ការឡើងសំពាធឈាម ក៏អាចបណ្តាលឲ្យខូចក្រលៀន ផងដែរ។ សំពាធឈាមមនុស្សទូទៅគឺ ១២០/៨០ ប្រសិន បើសំពាធឈាមឡើង ដល់ ១៤០/៩០ ឬលើសពីនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ និង ត្រួតពិនិត្យ សំពាធឈាម ឲ្យបាន ទៀងទាត់ ផងដែរ។

៤. ពិសាអាហារដែលល្អ សំរាប់សុខភាព និងត្រួតពិនិត្យទម្ងន់របស់អ្នក៖ ការចេះជ្រើសរើសពិសា អាហារដែលផ្តល់ប្រយោជន៍ ដល់សុខភាព និងជួយការពារ មិនឲ្យកើតជំងឺ ខូចក្រលៀន ព្រមទាំងជំងឺនានាផ្សេងទៀតផងដែរ។ លើសពីនេះទៀត គួរកាត់បន្ថយ ការ ពិសាអាហារ មានជាតិប្រៃ ខ្លាំងពេក ពីព្រោះវាអាចប៉ះពាល់ដល់ក្រលៀនផងដែរ។ អ្វីដែលសំខាន់នោះ គួរតែ ត្រួតពិនិត្យ ទម្ងន់របស់អ្នក កុំឲ្យឡើងទម្ងន់និង ធាត់ពេក ។ ( ការពិសា បន្លែ ត្រី ដើម្បី សុខភាព )

៥. ថែរក្សាសុខភាពដោយផឹកទឹក និងវត្ថុរាវដទៃឲ្យបានត្រឹមត្រូវ៖  ដើម្បីរក្សាសុខភាព ឲ្យបានល្អ និង ការពារការខូចក្រលៀន អ្នកគួរតែ ផឹកទឹក និងវត្ថុរាវដទៃទៀត ដូចជាទឹកដោះគោ ជាដើម ជាប្រចាំថ្ងៃ តែមិនមែនជា ស្រាឬ ស្រាបៀរទេ។ ទោះបីជា ការសិក្សាលើ វេជ្ជសាស្រ្ត មិនទាន់ បង្ហាញអំពី បរិមាណទឹកប៉ុនណា ទើបល្អសំរាប់សុខភាពក្នុងមួយថ្ងៃ ពិតមែន ប៉ុន្តែមាន ការណែនាំថាគួរតែ ផឹកទឹក យ៉ាងតិច ឲ្យបាន ១.៥ ទៅ ២ លីត្រក្នុងមួយថ្ងៃ។ ការពិសាទឹក អាចជួយឲ្យ ក្រលៀន សំអាតនូវជាតិសូដ្យូម ជាតិពុល ពីក្នុងខ្លួន ដែលជាតិពុលទាំងនោះ អាចនឹងបង្កឲ្យ ខូចក្រលៀនផងដែរ។ លើសពីនេះ ចំពោះមនុស្សកើតមាន គ្រួសក្នុងក្រលៀន គ្រូពេទ្យបាន ឲ្យផឹកពី ២ទៅ ៣លីត្រ ក្នុងមួយថ្ងៃ ផងដែរ ដើម្បី កុំឲ្យគ្រួសនោះ កើនឡើង។

៦. កុំជក់ បារី ៖ ការជក់បារី បានធ្វើឲ្យ បន្ថយលំហូរឈាមទៅកាន់ ក្រលៀន។ នៅពេលដែល មានឈាមតិចតួចទៅកាន់ ក្រលៀន នោះ  ក្រលៀន នឹងចុះអន់ថយ នៃ តួនាទីជាអ្នកលាងឈាម ជាបានត្រឹមត្រូវ ។ ជាទូទៅក្រលៀន មានតួនាទីយក ចេញនូវ កាក សំណល់ ដោយច្រោះ ពួកវាចេញ ពីក្នុងឈាម ដែលក្រលៀន មានដំណើរការដូចជា ម៉ាស៊ីនបោកខោអាវដែរ។ ក្នុងមួយថ្ងៃ ១៨០លីត្រ នៃឈាម ត្រូវបានច្រោះ ហើយ ឈាមរបស់អ្នកត្រូវបានលាង ៥០ដង ជាប្រចាំថ្ងៃ ដូច្នេះក្រលៀនមានសារៈសំខាន់ ដែល អ្នកគួរ ជៀសវាងការ ជក់បារី ជាចាំបាច់។  

៧. កុំលេប ថ្នាំពេទ្យច្រើនហើយជាប្រចាំ៖ ថ្នាំពេទ្យប្រភេទ បំបាត់ការឈឺចុកចាប់ ឬប្រឆាំងនឹងការរលោក ដូចជាថ្នាំមួយប្រភេទ ឈ្មោះ ibuprofen ប្រសិនលេបជារៀងរាល់ថ្ងៃ វាអាចធ្វើឲ្យ ក្រលៀនរបស់អ្នកខូច ហើយនឹងមានជំងឺខូចក្រលៀនតែម្តង។ តែប្រសិន បើអ្នកមានជំងឺ ដូចជា រលាកសន្លាក់ ឬឈឺចុកចាក់រាងកាយ គួរជៀសវាង ការពិសាថ្នាំច្រើនពេក គួរពិគ្រោះជាមួយគ្រូពេទ្យ រកវិធី ព្យាបាលដ៏ល្អ ចៀសជាងបំផ្លាញក្រលៀនរបស់អ្នក ។

៨. ត្រួតពិនិត្យក្រលៀនជាប្រចាំ ប្រសិនបើមានឱកាសខ្ពស់អាចឲ្យខូចក្រលៀន៖  ចំពោះអ្នកមាន ជំងឺ ទឹកនោមផ្អែម  ជំងឺឈាម រត់ ខ្លាំងឬញាប់ ជំងឺធាត់ខ្លាំង មានសមាជិកគ្រួសារ ធ្លាប់កើតជំងឺខូចក្រលៀន ឬ អ្នកជាជនជាតិអាហ្វ្រិក អាស៊ី ឬ ជនជាតិ ភាគតិច ជាដើម៕ 

គួរបញ្ជាក់ថា ជំងឺខូចក្រលៀន ជាឃាតករដ៏សម្ងាត់ ដែលអាចបំផ្លាញជីវិតរបស់អ្នក។ ទោះបីជា យ៉ាងណា វិធីការពារ ងាយៗ ដ៏មានតម្លៃ ទាំងអស់ខាងលើនេះ អាចនឹងជាចំនែកមួយ ជួយ ថែរក្សាសុខភាព ក្រលៀន និង ជីវិតរបស់អ្នក បានផងដែរ ៕

តើប្រិយមិត្ត យល់ដូចម្តេចដែរ ?

ប្រភព worldkidneyday

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]