ចិន៖ លោក Jaycee Chan ដែលជាកូនប្រុស របស់កំពូលតារា សម្តែងចិន ឈិនឡុង ឬ Jackie Chan បានចេញពីគុក ម្សិលមិញ ក្រោយពីជាប់ ឃុំរយៈពេល៦ ខែកន្លងមក។ Jaycee Chan ដែលមានវ័យ ៣២ ឆ្នាំបានត្រូវប៉ូលិស ចាប់ខ្លួន ជាមួយមិត្តភក្តិ ដែលជាតារា សម្តែងតៃវ៉ាន់ ឈ្មោះ Ko Kai កាលពីខែសីហា ឆ្នាំ ២០១៤ នៅឯអាគារស្នាក់នៅ របស់គាត់នៅ ទីក្រុងប៉េកាំង បន្ទាប់ពីប៉ូលិស រកឃើញកញ្ឆា (marijuana) ជាង១០០ ក្រាម។ យ៉ាងណាមិញ ជាតារាសម្តែងតៃវ៉ាន់ Ko Kai បានត្រូវដោះលែងក្រោយពី ជាប់ឃុំ បាន១៤ ថ្ងៃ។

Chan ត្រូវជាប់ចោទពីបទ ផ្តល់ទីតាំងសំរាប់ជក់ថ្នាំញៀន (កញ្ឆា) ដែលប្រឈមមុខ នឹងការជាប់គុក រយៈពេល ៣ឆ្នាំ ប៉ុន្តែ ត្រូវបានបន្ធូរបន្ថយវិញ បន្ទាប់ពីរូបគេបានឆ្លើយសារភាព និងសំដែងការដឹងខ្លួនខុស ដែលប្រព្រឹត្តល្មើសច្បាប់ និងសីលធម៌សង្គម។ Chan បានជាប់ឃុំតាំងពីថ្ងៃ ១៤ ខែ សីហា ឆ្នាំ ២០១៤ មុនពេល ដែលគាត់ត្រូវកាត់នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៥។


Jaycee Chan ដែលជាកូនប្រុស របស់កំពូលតារាសម្តែងចិន ឈិនឡុង ឬ Jackie Chan

នៅក្នុងសន្និសីទសារពត៌មាន ផ្សព្វផ្សាយរឿងថ្មី Dragon Blade លោក ឈិនឡុង ដែលជាឪពុក បានប្រាប់ អ្នកកាសែតថា គាត់សុំមិនបកស្រាយ ជុំវិញការ ដោះលែងកូនប្រុស របស់គាត់ នោះទេ ប៉ុន្តែបាន និយាយថា គាត់សប្បាយចិត្ត នៅពេលដែល បានឃើញមុខ កូនមិនស្តាប់ដំបូន្មាន ម្នាក់នោះ ម្តងទៀត!។ “ខ្ញុំជឿជាក់ថា រូបគាត់នឹង ត្រូវប្រឈម មុខនឹងជីវិតរបស់ ខ្លួនឯង ក្រោយពីពេល ដោះលែង។ ខ្ញុំពិតជាបាន ធូរចិត្តច្រើន មែនទែននៅពេលនេះ  លោក ឈិន ឡុង វ័យ ៦០ ឆ្នាំបាន ប្រាប់ដូច្នេះ៕


Jaycee Chan កាលនៅក្នុងតុលាការនាពេលកន្លងទៅ 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]