ចិន៖ កូនប្រុសរបស់តារាសម្តែង ជនជាតិចិន Jackie Chan ឬគ្រប់គ្នាហៅថា ឈិនឡុង ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីរកឃើញថា មានលាក់ទុក និងបានប្រើប្រាស់កញ្ឆា នៅក្នុងផ្ទះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Jaycee Chan អាយុ៣២ឆ្នាំ ដែលជាកូនប្រុស របស់តារាសម្តែង ជនជាតិចិន ដែលពូកែខាង ក្បាច់គុណ Jackie Chan រួមទាំងមិត្តភក្តិ មានឈ្មោះថា Kai Ko អាយុ២៣ឆ្នាំ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ពីប៉ូលីស បានរកឃើញ កញ្ឆាប្រមាណ ០.០៩គីឡូក្រាម នៅក្នុងផ្ទះរបស់ Jaycee ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

ប្រភពដដែល បានបន្តទៀតថា លោក Jaycee បានកើត និងរស់នៅឯ សហរដ្ឋអាមេរិក ហើយគឺជាតារាសម្តែង និងជាតារាចម្រៀងផងដែរ ថែមទាំងបានបង្ហាញខ្លួន នៅក្នុងខ្សែភាពយន្ត ជាច្រើនទៀតផង។

ទោះបីជាយ៉ាងណា ប៉ូលីសចិនបានបញ្ជាក់ថា ពួកគេបានរកឃើញ គ្រឿងញៀន នៅក្នុងផ្ទះរបស់ លោក Jaycee។ ប៉ូលីសបានបន្ថែមទៀតថា លោក Jaycee និងមិត្តភក្តិ ឈ្មោះថា Kai Ko ត្រូវបានធ្វើតេស្តហើយ លទ្ធផលឃើញថា ពួកគេពិតជាបាន ប្រើប្រាស់គ្រឿងញៀន (កញ្ឆា) ពិតមែន។

គួរបញ្ជាក់ផងដែរថា លោក Jaycee បានប្រឡូកជាមួយនឹង ឪពុករបស់ខ្លួន គឺលោក Jackie Chan អស់រយៈពេល ជាច្រើនឆ្នាំមកហើយ។ លោក Jackie Chan បាននិយាយថា គាត់នឹងមិនចាកចេញ ពីជីវិត ក៏ដូចជាវាសនា របស់កូនគាត់ឡើយ រហូតដល់ថ្ងៃគាត់ស្លាប់។

យ៉ាងណាមិញ ការឃាត់ខ្លួន លោក Jaycee និងលោក Kai Ko នេះ គឺជាការឃាត់ខ្លួន ចុងក្រោយបំផុត របស់ប៉ូលីស នៃទីក្រុងប៉េកាំង ក្នុងការបង្ក្រាបគ្រឿងញៀន ទៅលើតារាៗ ដែលប្រើប្រាស់គ្រឿងញៀន៕

លោក Jaycee វ័យ៣២ឆ្នាំ ត្រូវជាកូនប្រុស របស់លោក Jackie Chan

លោក Jackie Chan អោបកូនប្រុសខ្លួន (លោក Jaycee) ក្នុងថ្ងៃខួបកំណើត លើកទី៦០

លោក Jackie Chan

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ dailymail.co.uk

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]