ភ្នំពេញ៖ កម្មវិធីដ៏អស្ចារ្យ ក្នុងការប្រឡង ជ្រើសរើស Freshie Girl & Boy ជំនាន់ទី ១៤ សំរាប់ឆ្នាំថ្មី ២០១៥ ដែលយុវវ័យ ទន្ទឹងរង់ចាំនោះ បានមកដល់ហើយ។

កាលពីវេលាម្សិលមិញ ជាថ្ងៃដំបូង នៃកម្មវិធី ប្រកាសឈ្មោះ អ្នកជាប់វគ្គ រូបថត ដែលបានប្រព្រឹត្ត ធ្វើឡើង នៅផ្សារទំនើប ផារ៉ាហ្គន ខណះដែលមានយុវវ័យ យ៉ាងច្រើន បានមកចូលរួម ស្តាប់ការប្រកាស លទ្ធផល ដើម្បីដឹងថាតើ នរណាខ្លះ នឹងអាចបន្ត ទៅវគ្គបន្ទាប់ទៀត។ សំរាប់ឆ្នាំនេះដែរ អ្នកដាក់ពាក្យ មានចំនួនសរុប ២,០០០នាក់ ហើយអ្នកដែលបានជាប់ ការប្រកាស លទ្ធផលវគ្គដំបូងនេះ មានចំនួន ៣០០នាក់ ដោយក្នុងនោះ រួមមាន បេក្ខជន ចំនួន ១៥០រូប និង បេក្ខនារី ចំនួន ១៥០រូប។

គួរបញ្ជាក់ដែរថា កម្មវិធីប្រឡង Freshie Boy & Girl ជំនាន់ទី១៤ មានចំនួន កើនឡើង ៣០ភាគរយ បើប្រៀបធៀបទៅនឹង ឆ្នាំមុន ដោយសារតែ យុវវ័យ ទទួលដំណឹងតាមរយៈ បណ្តាញទំនាក់ទំនងសង្គម ហ្វេសបុក បានច្រើន និង មានការផ្សព្វផ្សាយ ខាងក្រៅបន្ថែម ផងនោះ។ ចំពោះកម្មវិធីបន្ទាប់ទៀត ដែលជាវគ្គជម្រុះ នឹងធ្វើឡើង នៅថ្ងៃទី ៣ ដល់ទី ៥ ខែកុម្ភៈ ឆ្នាំ២០១៥ ចាប់ផ្តើមពី វេលាម៉ោង ៩ព្រឹក ខណះដែល ពេលរសៀលវិញ ចាប់ផ្តើមពី វេលាម៉ោង ១ រសៀល នៅផ្សារទំនើប ផារ៉ាហ្គន ជាន់ទី២។

ចំពោះ Freshie ដែលទទួលបាន ពានរង្វាន់ជ័យលាភី លេខ១ នឹងទទួលបាន ម៉ូតូ Honda Moove ម្នាក់មួយគ្រឿង រួមជាមួយ រង្វាន់ ជាច្រើនទៀត។ រីឯ បេក្ខជន និង បេក្ខនារី ចំនួន ១០រូប ចុងក្រោយ នឹងបានធ្វើដំណើរកំសាន្ត ទៅកាន់ ប្រទេសថៃ ផងដែរ៕

ទស្សនាទិដ្ឋភាពទូទៅ នៅក្នុងកម្មវិធី ៖














វីដេអូសម្ភាសន៍ របស់ក្រុមការងារខ្មែរឡូត៖

 

តារាងឈ្មោះបេក្ខភាព ក្នុងកម្មវិធីប្រកាសឈ្មោះអ្នកជាប់រូបថត វគ្គដំបូង៖












ដោយ៖ កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]