ភ្នំពេញ៖ បន្ទាប់ពីមានការជ្រើសរើស បេក្ខជន និងបេក្ខនារី ដើម្បីចូលរួម ការប្រលង Freshie Girls & Boys រដូវកាល ទី១៤ ប្រចាំឆ្នាំ២០១៥ នេះ ក៏មានបេក្ខជន និងបេក្ខនារី ជាច្រើនរូប បានដាក់ពាក្យ ចូលរួមប្រលង ជាហូរហែរ ខណៈកម្មវិធីប្រលងនេះ នឹងឈប់ទទួលពាក្យ នៅវេលាម៉ោង ៧យប់ ថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០១៥ ស្អែកនេះហើយ ដូច្នេះសូមកុំឲ្យ ឱកាសនេះ រំលងផុតឲ្យសោះ។

យុវជន និងយុវតី ដែលមានរូបសម្រស់ ស្រស់ស្អាត មានចំណាប់អារម្មណ៍ ចូលរួមប្រកួតប្រជែង Freshie អាចទទួល និងដាក់ពាក្យបាន នៅឯផ្សារទំនើប ផារ៉ាហ្គន ឬអាចដាក់ពាក្យ តាមរយៈ ទំព័រហ្វេសប៊ុក (Freshie Cambodia និង 12Plus Cambodia) ដោយផ្ញើ ប្រវត្តិរូបសង្ខេប ដោយសរសេរ ឈ្មោះ អាយុ កម្ពស់ ទម្ងន់ ព្រមទាំងលេខទូរស័ព្ទ ទំនាក់ទំនង អោយបានច្បាស់លាស់ និងរូបថត មួយជំហរខ្លួន ចំនួន១សន្លឹក ភ្ជាប់មកជាមួយផង រួចផ្ញើទៅក្នុង Inbox ទំព័រហ្វេសប៊ុក ទាំង២នោះ ដើម្បីមានឈ្មោះ ក្នុងទំព័រប្រវត្តិសាស្រ្ត វិថីនៃដួងតារា។

ក្រុមការងារ រួមទាំង Freshie Girls & Boys ជំនាន់ទី១៣ កំពុងរង់ចាំ ការដាក់ពាក្យរបស់អ្នក នៅឯផ្សារទំនើប ផារ៉ាហ្គន ក៏ដូចជាការដាក់ពាក្យ តាមរយៈ បណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នេះផងដែរ។

គួរបញ្ជាក់ផងដែរថា ការប្រលង Feshie Girls & Boys ជំនាន់ទី១៤នេះ គឺពិតជាពិសេស ខ្លាំងណាស់ ដោយមានការចូលរួម ឧបត្ថម្ភ ពីបណ្តាក្រុមហ៊ុន ធំៗជាច្រើន ជាពិសេស គឺហាងលក់សម្លៀបបំពាក់ Little Fashion។ ជាងនេះទៅទៀត បេក្ខជន និងបេក្ខនារី ចំនួន១០រូប នឹងមានឱកាស ធ្វើដំណើរ ទស្សនកិច្ចសិក្សា និងដើរលេងកំសាន្ត នៅឯប្រទេសថៃ ចំនួន៥ថ្ងៃ ទៀតផង។ អ្វីដែលអស្ចារ្យ ទៅទៀតនោះ គឺបេក្ខជន និងបេក្ខនារី ដែលទទួលជ័យលាភី លេខ១ ពីកម្មវិធី នឹងទទួលបានរង្វាន់ ម៉ូតូម៉ាក Honda Moove ម្នាក់មួយគ្រឿង៕




បញ្ជាក់៖ អាចទទួលពាក្យ និងដាក់ពាក្យ នៅផ្សារទំនើប ផារ៉ាហ្គន ឬដាក់ពាក្យ តាមរយៈ ទំព័រហ្វេសប៊ុក (Freshie Cambodia និង 12Plus Cambodia) ផ្ញើទៅក្នុង Inbox

សូមកុំឲ្យឱកាសល្អនេះ កន្លងផុតទៅឲ្យសោះ! សូមសំណាងល្អ នៅលើវិថីដួងតារានេះ...

ព័ត៌មានបន្ថែម ទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ៖ 023 212 168

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]