សហរដ្ឋអាមេរិក៖ ប្រមាណជា មួយម៉ោងមុននេះ បណ្តាញទំនាក់ទំនងសង្គម Facebook មានភាពរអាក់រអួល មិនអាចដំណើរការ ឲ្យអ្នកប្រើប្រាស់ ធ្វើការបើកចូល បានឡើយ។ សារព័ត៌មានជាច្រើន នៅជុំវិញពិភពលោក បានឲ្យដឹងថា មិនត្រឹមតែ Facebook ប៉ុណ្ណោះទេ ដែលមានបញ្ហា មិនអាចបើកបាន សូម្បីតែ បណ្តាញសង្គម Instagram, Tinder, AIM និង MySpace ក៏មិនអាច ដំណើរការ បានដូចគ្នាដែរ។


យ៉ាងណាមិញ រហូតដល់វេលាម៉ោង ៣រសៀលនេះ គេបានរកឃើញ មូលហេតុពិតប្រាកដ ដែលបណ្តាលឲ្យ បណ្តាញសង្គមយក្ស Facebook និង Instagram មិនអាចបើក ចូលលេងបាន គឺដោយសារតែ ត្រូវក្រុម Lizard Squad (ក្រុម Hacker) ជាអ្នក Hack។


បណ្តាញសង្គមជាច្រើន ត្រូវបាន Hack ខណៈក្រុម Lizard Squad បានអះអាងថា ខ្លួនគឺជាអ្នក Hack

ទោះបីជាយ៉ាងណាក៏ដោយ លោក Mark Zuckerberg ម្ចាស់បណ្តាញសង្គម Facebook និង Instagram បានបដិសេធ មិននិយាយ អំពីមូលហេតុ ដែលបណ្តាលឲ្យ មានរឿងបែបនេះឡើយ ប៉ុន្តែបានអះអាងថា ដោយសារតែ ជួបបញ្ហា “ព្យុះព្រិល” ទៅវិញ។

គួររំលឹកផងដែរថា កាលពីថ្ងៃច័ន្ទ ទី២៦ ម្សិលមិញនេះ ក្រុម Lizard Squad នេះ ក៏បាន Hack ចូលទៅកាន់ វេបសាយ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី (www.malaysiaairlines.com) ផងដែរ។ ជាមួយគ្នានេះដែរ ក្រុម Lizard Squad នេះ ក៏បានបញ្ជាក់ និងអះអាងថា ពួកគេគឺជាក្រុម ដែលគាំទ្រ ពួកភេរវកម្ម ឥស្លាម ហៅកាត់ថា ISIS ទៀតផង។



គួរបញ្ជាក់ផងដែរថា ចំនួនអ្នកប្រើប្រាស់ បណ្តាញសង្គមយក្ស Facebook និង Instagram បើបូកសរុបចូលគ្នា មានចំនួន រហូតដល់ទៅ ១,៥ពាន់លាននាក់ ឯណោះ៕

ប្រភព ៖ ដេលីម៉ែល

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]