ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះ មានរូបភាព ស្ត្រី ថតអាក្រាត ជាច្រើនសន្លឹក ត្រូវបាន បង្ហោះពេញ បណ្តាញសង្គម ហ្វេសប៊ុក ដែលបណ្តាលឲ្យមានការរិះគន់ យ៉ាងខ្លាំង ពីសំណាក់មហាជន ទៅលើរូបភាពទាំងនោះ។ អាជ្ញាធរជាតិអប្សរា ក៏បានចេញ សេចក្តីថ្កោលទោស យ៉ាងខ្លាំងផងដែរ និង បានអំពាវនាវ ឲ្យជនរួមជាតិ ផ្តល់ជាព័ត៌មាន និង ការតាមដាន រកការពិត លើករណីនេះ។

បើយោងតាម ការចុះផ្សាយ របស់សារព័ត៌មាន VodHotNews ដែលទទួល ព័ត៌មានពីអ្នកអាន បានឲ្យដឹងថា៖ «វេបសាយនោះជាវេបសាយ អាសអាភាសមួយដែលមាន មូលដ្ឋាននៅប្រទេសចិន ហើយជាទូទៅ ក្រុមនេះតែងតែថតរូប អាសអាភាស នៅកន្លែងល្បីៗ នៅលើសកលលោក រួមទាំងមហាកំពែងចិន ផងដែរ ហើយរូបភាពស្រី្តស្រាត ផ្នែកល្វែងខាងលើថត នៅប្រាសាទកម្ពុជា មានតាំងពីខែមករា ឆ្នាំ២០១៤ មកម្ល៉េះ»

បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥ នេះ បានឲ្យដឹងថា ការឈរថត របស់ស្រ្តីម្នាក់នេះបានធ្វើឲ្យ អាប់អោន យ៉ាងធ្ងន់ធ្ងរ ដល់បេតិកភណ្ឌជាតិ និង កិត្តិយសនារីភេទ ហើយនឹងធ្វើការស្រាវជ្រាវ រកការពិត ព្រមទាំងប្តេជ្ញា អនុវត្តន៍ និតីវិធីច្បាប់ តាមគ្រប់រូបភាព ដើម្បីធ្វើការផ្តន្ទាទោស ចំពោះការប្រព្រឹត្ត បែបអាសអាភាស និងខ្វះការពិចារណា។




រូបភាពដែល បានរងការរិះគន់ ហើយ ត្រូវអាជ្ញាធរជាតិអប្សរា ចេញសេចក្តីថ្កោលទោសយ៉ាងខ្លាំង

យ៉ាងណាមិញ ពេលថ្មីៗនេះ ក៏ស្រាប់តែ នៅក្នុងបណ្តាញសង្គម ក៏មាន ការបង្ហោះ និង ចែកចាយ នូវ រូបភាពស្ត្រីអាក្រាត ម្នាក់ផ្សេងទៀត ដែលថត រូបភាព ច្រើនសន្លឹក នៅប្រាសាទបុរាណខ្មែរ ផងដែរ។ បើតាមប្រភព ដែលបានបង្ហោះ រូបភាពទាំងនេះ បានសរសេរថា  «រូបភាពសិចស៊ី របស់តារា ប្រចាំទស្សនាវដ្តី playboy ថតដោយ Miss June 2013 កញ្ញា Nadezhda Svitalskaya តើគួរតែអោយពួកគេធ្វើទង្វើ ដូចនេះដែឬទេ ? សង្ឃឹមថា ប្រទេសខ្មែរ មិនគាំទ្រទង្វើទាំងអស់នេះទេ! »។ ខណៈដែល មានការបញ្ចេញមតិ រិះគន់ និង មិនពេញចិត្ត កាន់តែច្រើន ពីសំណាក់ មហាជន បន្តទៀត លើរូបភាពថ្មីនេះផងដែរ៕

គួរបញ្ជាក់ថា ទស្សនាវដ្តី playboy គឺជាទស្សនាវដ្តី សំរាប់បុរស ដែលមាន មូលដ្ឋាន នៅសហអាមេរិក បង្កើតតាំងពី ឆ្នាំ ១៩៥៣ ដែល ទស្សនាវដ្តី នេះក៏ចុះ ផ្សាយរូបភាព នារីអាក្រាត ផងដែរ នេះបើយោងតាម ប្រភពពី វេបសាយ wikipedia៕

ខាងក្រោមជារូបភាព បង្ហោះក្នុង បណ្តាញសង្គមហ្វេសប៊ុក ៖






ចុះប្រិយមិត្តយល់ដូចម្តេចដែរ ?

ប្រភព ហ្វេសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]