ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរា ធ្វើការថ្កោលទោស យ៉ាងខ្លាំងក្លា ជាទីបំផុត ចំពោះរូបភាពអាក្រាត ពាក់ កណ្តាល ខ្លួន ស្ត្រីម្នាក់ឈរ នៅមុខប្រាសាទ ព្រោះប្រាសចាកផ្ទុយទាំងស្រុង ពីសីលធម៌ និងវប្បធម៌ ខ្មែរ។

ការចេញប្រតិកម្មរបស់អាជ្ញាធរជាតិអប្សរានេះ បានធ្វើឡើងបន្ទាប់ពីបានឃើញ នៅក្នុងបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក បានបង្ហោះរូបភាព ស្រ្តីអាក្រាត ជាច្រើនសន្លឹក កាលពីប៉ុន្មានថ្ងៃកន្លងមក។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៥បានឲ្យដឹងថា ការឈរថតរបស់ស្រ្តីម្នាក់នេះបានធ្វើឲ្យអាប់អោន យ៉ាងធ្ងន់ធ្ងរដល់បេតិកភណ្ឌជាតិ និងកិត្តិយសនារីភេទ ផងដែរ។

អាជ្ញាធរជាតិអប្សរា នឹងធ្វើការស្រាវជ្រាវរកការពិត ព្រមទាំងប្តេជ្ញាអនុវត្តន៍និតីវិធីច្បាប់ តាមគ្រប់ រូបភាព ដើម្បីធ្វើការផ្តន្ទាទោស ចំពោះការប្រព្រឹត្ត បែបអាសអាភាស និងខ្វះការពិចារណា។ ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរា ក៏អំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួម ក្នុងការផ្តល់ព័ត៌មានជា តម្រុយ ដែលអាចនាំឲ្យរកឃើញការពិតក្នុងករណីនេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]