រាជធានីភ្នំពេញ៖ ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ កាលពីវេលា ម៉ោង ១ និង ១៥ នាទី រំលងអាធ្រាត ថ្ងៃទី ១៦ មករា ឈានចូល ថ្ងៃទី ១៧ មករា ឆ្នាំ ២០១៥ កន្លងទៅនេះ ដែលមាន រថយន្តស្ព័រ មែកសឺដែស ពណ៌.ស មួយគ្រឿង បានបើក យ៉ាងលឿន ដូចហោះ នៅរង្វង់មូល វត្តភ្នំ រហូតដល់ជ្រុល ទៅបុកគាស់ រថយន្ត ហាយឡិនឌ័រ រហូតប៉ើងខ្ទាត ទៅប៉ះរថយន្តកាមរី បាឡែន ២គ្រឿងទៀត។ មិនទាន់ស្ងប់ ប៉ុន្មានថ្ងៃផង មកដល់ យប់អាធ្រាត ម៉ោង ១ និង ២០ នាទី ឈានចូលថ្ងៃទី ២៤ មករា ឆ្នាំ ២០១៥ វិញ ក៏មាន រថយន្តស្ព័រ ម៉ាក មែកសឺដែស ស្រដៀងគ្នានេះដែរ ក៏បានកៅឆាយ រនាំង ដែកបាក់ ចំនួន ១៣ ផ្ទាំង នៅតាមបណ្តោយ ផ្លូវ ព្រះសីហនុ មួយករណីទៀត។

ដោយសារតែ ហេតុការណ៍ ទាំងពីរនេះ បានក្លាយទៅជា ចំណុច ពិភាក្សា គួរឲ្យចាប់អារម្មណ៍ ពីសំណាក់មិត្តអ្នកអាន និង ថែមទាំងបាន ធ្លាយរូបភាព ទៅដល់ គេហទំព័រ បរទេស ទៀតផង គេហទំព័រ ខ្មែរឡូត បានធ្វើការស្រាវជ្រាវ ពីប្រភេទរថយន្ត ទាំងពីរគ្រឿងនោះ។ រថយន្តមែកសឺដែស ទាំងពីរគ្រឿង ក្នុងករណីខាងលើ ជាប្រភេទ រថយន្តស្ព័រ ម៉ាក Mercedes -Benz SLS AMG និង ជាស្នាដៃ របស់លោក Mark Fetherston ដោយវាមាន ស៊េរី ចាប់ពីឆ្នាំផលិត ២០១០ ដល់ឆ្នាំ ២០១៤ ខណៈម៉ូឌែល មានចេញឆ្នាំ ២០១០ ដល់ ២០១៥។

រូបភាពពី wikipedia

ចុចអាន៖ រថយន្តទាំង ១០ ដែលមានល្បឿន លឿនបំផុត នៅលើពិភពលោក

បើក្រឡេកឲ្យលម្អិត រថយន្តទាំងពីរ គ្រឿង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ខាងលើ គឺជាប្រភេទ រថយន្តមែកសឺដែស ប៊ែន របស់អាល្លឺម៉ង់ ម៉ូឌែល SLS AMG ពណ៌.ស មាន ៨ ម៉ាស៊ីន ចំណុះ ៦.៣ លីត្រ និង មានកម្លាំង រហូតដល់ទៅ ៥៦៣ សេះ ដែលអាចឲ្យ រថយន្ត ប្រភេទនេះ រត់ក្នុងល្បឿន អតិបរមា ៣១៧ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ក្នុងនោះដែរ រថយន្តប្រភេទនេះ ស៊ីសាំងដូចទឹក ពោលគឺ ១ លីត្រ រត់បានតែ ៨.៥ គីឡូម៉ែត្រ តែប៉ុណ្ណោះ បើគិតលើ ការបើកបរ នៅលើផ្លូវហាយវ៉េ (20 mpg x 0.4251)។

រថយន្ត មែកសឺដែស ប៊ែន SLS AMG ទាំងពីរខាងលើ គឺជាប្រភេទរថយន្ត បើកទ្វារអូតូម៉ាតិច (បើកទ្វារទៅលើ) ចំណែកម៉ូដែល ផ្សេងទៀត ក៏មានជាប្រភេទបើកដំបូល - Covertible (Roadster) ផងដែរ។ តួម៉ាស៊ីន នៅខាងមុខ ប៉ុន្តែវិល កង់ក្រោយ អមជាមួយ នឹងកៅអី អ្នកដំណើរ ចំនួនពីរ ខណៈដែល អ្នកបើកបរ អាចសប្បាយរីករាយ នឹងការបង្កើនល្បឿន ពី ០ ទៅ ៩៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយចំណាយ ថេរវេលា ត្រឹមតែ ៣.៧ វិនាទី ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា រថយន្ត មែសឺដែស ប៊ែន SLS AMG ពណ៌.ស នេះ គឺមានតម្លៃ នៅលើទីផ្សារអន្តរជាតិ ប្រហាក់ប្រហែល ជិត ២០ ម៉ឺនដុល្លារអាមេរិក ខណៈ តម្លៃទីផ្សារ នៅក្នុងព្រះ រាជាណាចក្រកម្ពុជា មិនត្រូវបាន ទំលាយ ឲ្យច្បាស់លាស់នោះទេ។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជា ការស្រាវជ្រាវ បន្ថែម របស់ក្រុមការងារ ខ្មែរឡូត ទៅលើរថយន្ត ទាំងពីរគ្រឿង ដោយផ្អែកលើ រូបថត ដែលអ្នកសារព័ត៌មាន បានផ្តិតយក តែប៉ុណ្ណោះ ដូចនេះបើមានកំហុសឆ្គង ឬ មតិ ឬ ដឹងពី តម្លៃប្រភេទ រថយន្ដនេះ ក្នុងស្រុកខ្មែរ សូមជួយ ប្រាប់ខ្មែរឡូតផង៕

ខាងក្រោមរូបភាពរថយន្ត ដែលបានបង្ក គ្រោះថ្នាក់ចរាចរណ៍ កន្លងទៅ៖


រថយន្តដែលបុករថយន្ត ហាយឡេនឌឺ


រថយន្តដែលបុករនាំងចែកផ្លូវ


រូបភាពដែលគេហទំព័របរទេស បង្ហោះ

ខាងក្រោមរូបភាព និង វីដេអូ រថយន្ដ មែសឺដែស ប៊ែន SLS AMG (ប្រភេទបើកទ្វារ)

រថយន្ដ មែសឺដែស ប៊ែន SLS AMG Roadster (ប្រភេទបើកដំបូល)

ប្រភព៖ TopSpeed | YouTube

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]