រាជធានីភ្នំពេញ ៖ រថយន្តមែសឺដែស ស៊េរីស្ព័រមួយគ្រឿង អ្នកបើកបរបើក លឿនដូចហោះបានរេចង្កូត ទៅបុករះរនាំងដែក ពុះចែកទ្រូងផ្លូវបាក់អស់១៣ផ្ទាំង បណ្តាលឱ្យរថយន្ត ដាច់ការឡេកង់មុខ ខាងឆ្វេងបើកទៅមុខលែង រួចចំណែកអ្នកបើកបរ និងអ្នករួមដំណើរ មិនមានរងរបួសបានបើក ទ្វាររថយន្តរត់គេច ខ្លួនបាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៤ មករា ឆ្នាំ២០១៥ នៅចំណុច មុខហាងកាត់ដេរសំលៀកបំពាក់ យីហោវិមានឯករាជ្យកាត់ដេរ តាមបណ្តោយផ្លូវ ព្រះសីហនុ ស្ថិត ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមែសឺដែសស្ព័រ មួយគ្រឿង ពណ៌ស អត់មានពាក់ស្លាកលេខបើកបរ ដោយបុរសម្នាក់ និងរួមដំណើរដោយបុរស ម្នាក់ទៀតបានបើកបរធ្វើដំណើរ ក្នុងល្បឿនលឿនដូច ហោះតាមផ្លូវព្រះសីហនុ ក្នុងទិសដៅពីលិចទៅកើត ខណៈ មកដល់ចំណុច កើតហេតុរថយន្តក៏ បានរេចង្កូតទៅបុករះរនាំង ដែកពុះចែកទ្រូងផ្លូវបាក់១៣ផ្ទាំង បណ្តាល ឱ្យរថយន្ត ដាច់ កាឡេ កង់មុខខាងឆ្វេងបើកទៅមុខ លែងរួចចំណែកអ្នកបើកបរ និងអ្នករួមដំណើរមិនមាន រងរបួសបានបើកទ្វាររថយន្តរត់គេចខ្លួន បាត់ស្រមោល។ នៅកន្លែងកើតហេតុ សមត្ថកិច្ចមិនទាន់ ស្គាល់អត្តសញ្ញាណ អ្នកបើករថយន្តបង្កនៅឡើយទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយករថយន្តបង្កខាងលើ ទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំ ម្ចាស់រថយន្តចូលខ្លួនមក ដោះស្រាយតាមនិតិវិធីច្បាប់។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]