ហ្វេសប៊ុក៖ ធ្លាប់មានច្រើនមកហើយ នៅបរទេស ចំពោះករណី គូស្នេហ៍ រួមភេទ តាមទីសាធារណៈ ដោយគ្មាន កេរ្តិ៍ខ្មាសបន្តិចនោះ ប៉ុន្តែ សំរាប់លើកនេះវិញ បានមកដល់ ស្រុកខ្មែរហើយ ដែលពិតជារឿងមួយ មិនគួរឲ្យកើតមាន ទាល់តែសោះ។

អ្នកដំណើរមួយក្រុម បាននឹងកំពុងតែជិះក្នុងរថយន្ត នាវេលាយប់ លើដងផ្លូវមួយកន្លែង បានប្រទះឃើញ នូវហេតុការណ៍ ដ៏មិននឹកស្មាន និង ហួសថ្លែង ដោយពួកគេ បានឃើញ គូស្នេហ៍ជនបរទេស មួយគូ កំពុងតែប្រតិបត្តិការ ក្តៅសាច់ យ៉ាងសស្រាក់សស្រាំ នៅលើម៉ូតូកង់បី ក្រោមខ្យល់បក់ យ៉ាងត្រជាក់ នាវេលាយប់ស្ងាត់។ យ៉ាងណាមិញ មិនមាននរណាដឹងថា លោកពូកង់បី ដែលកំពុងតែ ប្រឹងប្រែង ស្មឹងស្មាត បើកបរ យ៉ាងយកចិត្តទុកដាក់នោះ បានដឹងថា ភ្ញៀវដែលគាត់កំពុងដឹក កំពុងធ្វើអ្វីខ្លះ ឬ បានលឺសម្លេងអ្វី នោះឡើយ។

ទោះជាយ៉ាងណា សកម្មភាពអាសអាភាស តាមទីសាធារណៈនេះ ពិតជាមិនអាចទទួលយកបាន នោះទេ ព្រោះវាធ្វើឲ្យប៉ះពាល់ ដល់សុជីវធម៌ក្នុងសង្គម និង សណ្តាប់ធ្នាប់សាធារណៈ។ ម្យ៉ាងវិញទៀត វាអាចធ្វើឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍ ថែមទៀតផង ព្រោះអ្នកបើកបរ អាចរវល់តែវក់មើល មិនបានប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើរ ក៏អាចថាបាន៕

ចុចមើល៖ ប្តីដកកាំភ្លើង បាញ់សង្សារ របស់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម អត់មាននរណា ហ៊ានជួយ (មានវីដេអូ)

សូមទស្សនា វីដេអូខាងក្រោម ដែលត្រូវបាន អ្នកលេងហ្វេសប៊ុក បង្ហោះ៖

ចុះសម្រាប់ប្រិយមិត្តវិញ យល់ឃើញ យ៉ាងណាដែរ?

ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]