ប្រេស៊ីល៖ ជាករណីឃាតកម្ម ដ៏សាហាវមួយ ដែលបានកើតឡើង នៅក្នុងប្រទេស ប្រេស៊ីល ខណៈដែល បុរសម្នាក់ ត្រូវបានបាញ់សម្លាប់ យ៉ាងព្រៃផ្សៃ នៅទីសាធារណៈ ក្នុងទីក្រុង ស៉ាវផលឡូ នាវេលាម៉ោង ប្រមាណជិត ១០ យប់។

យោងតាមការឲ្យដឹង ពីប្រភពវីដេអូ បានបញ្ជាក់ថា មុនពេលកើតហេតុ ឃាតករ បានមករក ជនរងគ្រោះ ដែលជាបុរសវ័យ ២២ឆ្នាំ មានឈ្មោះ Ed Willian Pereira នៅមុខហាងលក់នំប៉័ង មួយកន្លែង ដើម្បីប្រឈមមុខគ្នា រឿងដែលជនរងគ្រោះ បានលួចទាក់ទង មានសាហាយ ជាមួយនឹង ប្រពន្ធរបស់ខ្លួន។ លើកទីមួយ ដែលឃាតករមកដល់ គ្រាន់តែ ឈ្លោះគ្នា ដោយប្រើពាក្យសំដី និង ដៃជើងខ្លះៗ ប៉ុណ្ណោះ តែលុះដល់ពេលដែលគេ ចាកចេញ និង ត្រឡប់មកវិញម្តងទៀត បានកាន់មកជាមួយនឹង កាំភ្លើងខ្លីមួយដើម ក្នុងដៃ  រួចហើយក៏បើកការបាញ់ប្រហារ យ៉ាងសាហាវ បណ្តាលឲ្យជនរងគ្រោះ ដេកដួលស្លាប់ នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធម៌ ខណៈដែល មិនមាននរណាម្នាក់ ហ៊ានចូលជួយនោះទេ។

ទោះជាយ៉ាងណា ពេលនេះ ជនសង្ស័យជាឃាតករ កំពុងត្រូវបាន ប៉ូលីសសួរចម្លើយ៕

ចុចមើល៖ អស់អាលីងម៉ង! ជនបរទេស រួមភេទគ្នា លើម៉ូតូកង់បី ក្នុងរាជធានីភ្នំពេញ (មានវីដេអូ)

ទស្សនាវីដេអូខាងក្រោម៖

ប្រិយមិត្ត មានមតិយ៉ាងណា ចំពោះករណីបែបនេះ?

ប្រភព៖ Liveleak

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]