ភ្នំពេញ៖ ក្រោយពី ខ្មែរឡូត បានចុះផ្សាយ ព័ត៌មានជាបន្ទាន់មួយ ទាក់ទិន ទៅនឹង " សេចក្ដីប្រកាស សូម កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច សូមត្រលប់ មកជួប ម្ដាយចុងក្រោយ ដែលគាត់ អាច តស៊ូបាន យូរបំផុត ១ឆ្នាំ " នាពេលនេះ នាងពិតជា ត្រលប់ មកផ្ទះ ដើម្បីមកមើល ថែម្ដាយនាង ពិតប្រាកដមែន។

តាមការផ្ដល់ដំណឹង ពីក្រុមគ្រួសារ នាងបាន ឲ្យដឹងថា កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច ពិតជាបាន ត្រលប់មកផ្ទះវិញ កាលពី ម្សិលមិញនេះ ក្រោយពី រូបនាង ផ្ទាល់ បានអាន សារព័ត៌មាន ខ្មែរឡូត ដែលបាន ចុះផ្សាយពី រឿងរ៉ាវម្ដាយនាង ដែលកំពុងតែ ស្នាក់នៅក្នុង មន្ទីរពេទ្យ ជាមួយនឹង ដំណឹង ដ៏មិនល្អ ពី គ្រូពេទ្យ ដែលបានប្រាប់ ក្រុមគ្រួសារ ក្រោយពី គាត់បាន ទទួល ការវះកាត់ ។ ទោះជាយ៉ាងណា នេះគឺ ជាដំណឹងដ៏ល្អ មួយ ដែលខ្មែរឡូត ជឿជាក់ថា សូម្បីតែ ប្រិយមិត្ដខ្មែរឡូត ជាច្រើនផ្សេងទៀត ក៏ទន្ទឹមរងចាំ ដំណឹងពីព័ត៌មាន មួយនេះដូចគ្នា ដោយសារតែ ក្នុងអត្ថបទព័ត៌មាន ដែលបាន ចុះផ្សាយនោះ គឺមានប្រិយមិត្ដ ជាច្រើន បានធ្វើការ សំណូមពរ ឲ្យកញ្ញា ឆាប់វិលវិញ មកជួប អ្នកម្ដាយ បូករួម ជាមួយនឹង Like និង Share ជាច្រើន សន្ធឹកសន្ធាប់។ ខ្មែរឡូត ក៏សូមធ្វើការ អរគុណដូចគ្នា ចំពោះបងប្អូន ទាំងឡាយ ជាពិសេស ប្រិយមិត្ដ អ្នកអាន ខ្មែរឡូត ដែលបាន ជួយគ្នា ក្នុងការចែករំលែក ព័ត៌មាន មួយនេះ ក្រោយពី មានការចេញផ្សាយ ភ្លាមៗ។

ជាចុងក្រោយ ខ្មែរឡូត សូមជូនពរ អ៊ំស្រី លក្ខ័ ឲ្យមាន ឆាប់ជាសះស្បើយ និង មានសុខភាព ល្អ ជាពិសេស អាចជៀសផុត ពីជំងឺដ៏ កាចសាហាវនេះ ដើម្បី រស់នៅ ប្រកបដោយ សុភមង្គល ជាមួយនឹង ក្រុមគ្រួសារ ជារៀងរហូត៕

 
រូបភាពនៅក្នុងមន្ទីរពេទ្យ៖ អ៊ំស្រី និង កូនស្រី ក្រោយពី នាងត្រលប់មក វិញ


ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]