ភ្នំពេញ៖ នេះគឺជារឿងដ៏គួរ សោកសៅមួយ និងសូម សំណូមពរ ឲ្យ កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច ដែលមានអាយុ ២៣ ឆ្នាំ សូមត្រលប់ មកផ្ទះ និងជួប ជាមួយនឹង អ្នកមានគុណ ដែលខំពរពោះ កញ្ញា ៩ខែ ១០ ថ្ងៃ ដែលគាត់ កំពុងតែ ឈឺធ្ងន់ និងសង្ឃឹមថា បានជួបកូនស្រី ជាលើក ចុងក្រោយ។
តាមប្រភព ជិតដិតពីក្រុមគ្រួសារ របស់ អ៊ំស្រី (ម៉ាក់លក្ខ័) បានឲ្យដឹងថា កូនស្រីរបស់គាត់ ដែលមាន ឈ្មោះឈីវ វណ្ណសិកា ហៅ ស្រីតូច បានបាត់ពីផ្ទះ ដែលជាហេតុ ធ្វើឲ្យសមាជិក នៃក្រុមគ្រួសារ នាំគ្នា ដើររកគ្រប់ទិសទី។ ជាសំណាងអាក្រក់ អ៊ំស្រី(ម៉ាក់លក្ខ័) ដែលជាម្ដាយនាង អាចរស់នៅ បានយូរបំផុត គឺ១ឆ្នាំ និងខ្លីបំផុត ៦ ខែ ដោយសារ ជំងឺមហារីក សាច់ដុះក្នុងពោះ ទោះបីជាគាត់បាន ទទួលការ វះកាត់ កាលពីម្សិលមិញ ក៏ដោយ និងបច្ចុប្បន្ន បន្ដ ស្នាក់នៅក្នុង មន្ទីរពេទ្យ កាល់ម៉ែត្រ។ យ៉ាងណាមិញ ប្រាថ្នាចុងក្រោយ របស់អ៊ំស្រី គឺគាត់ ចង់ជួប កូនស្រីគាត់ ជាលើកចុងក្រោយ ............................ ខ្មែរឡូត នឹងសង្ឃឹមថា ស្រីតូច នឹងអាច វិលត្រលប់ ទៅជួប អ្នកម្ដាយ ដើម្បីបំពេញ ភាពកត្តញ្ញូ ដែលគាត់ ខិតខំចិញ្ចឹម បីបាច់ តាំងពីតូចក្រូចឆ្មា សូម្បីស្រមោចមួយ ក៏មិនឲ្យ វារលើ... បើបងប្អូនណា ស្គាល់ ឬជួបនាង សូមអង្វរ និងហៅនាង មកជួបអ្នកម្ដាយ ដែលកំពុងតែ ឈឺផង.........

 
កញ្ញា ឈីវ វណ្ណសិកា ហៅ ស្រីតូច


អ៊ំស្រី (ម៉ាក់លក្ខ័)



រូបភាព នាង និងម្ដាយ (អ៊ំស្រី លក្ខ័) ដែលកំពុងឈឺ

ដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]