ហ្វេសប៊ុក៖ ថ្មីៗនេះ Khmerload សង្កេតឃើញថា ប្រិយមិត្ត អ្នកលេងបណ្តាញហ្វេសប៊ុក មានការចាប់អារម្មណ៍ ទៅលើប្រធានបទមួយ ទាក់ទងនឹងការ ដោះស្បែកជើង នៅពេលចូល ទៅក្នុងប្រាសាទ អង្គរវត្ត នាខេត្តសៀមរាប។

អ្នកលេងហ្វេសប៊ុកកម្ពុជា ហាក់មានការគាំទ្រ យ៉ាងខ្លាំង ទៅលើសកម្មភាព ដោះស្បែកជើងនេះ រហូតមានការ បង្ហោះរូបភាព មួយចំនួន ដើម្បីចង់បង្ហាញថា ទង្វើនេះ អាចធ្វើទៅបាន ទាល់តែមានការចូលរួម ទាំងអស់គ្នា នេះយោងទៅតាម មតិ និង ការបង្ហោះសារ នានា នៅលើហ្វេសប៊ុក នាពេលកន្លងទៅ។

អ្វីដែលជាចំនុចគួរឲ្យចាប់អារម្មណ៍ មួយផងដែរនោះ គឺថា មានរូបថតមួយសន្លឹក ក៏បានបង្ហាញឲ្យឃើញថា មានជនបរទេសមួយចំនួន ក៏បានដោះស្បែកជើង ខណៈពេល ពួកគេ ដើរទស្សនា នៅក្នុងប្រាសាទអង្គរវត្តផងដែរ៕

ចុចអាន៖ ស្ងាត់ៗ តារាចម្រៀងដ៏ល្បី របស់ពិភពលោក នាង Beyoncé មកលេងទឹកដីអង្គរ របស់ខ្មែរ ត្រូវអ្នកទេសចរ ថតបាន!

រូបភាព របស់អ្នកទេសចរខ្មែរមួយចំនួន ដោះស្បែកជើង ពេលចូលទស្សនាអង្គរ


រូបភាព ភ្ញៀវបរទេសមួយចំនួន ដោះស្បែកជើង ពេលទស្សនាអង្គរផងដែរ


រូបភាពដែលមានការចែកចាយ និង បញ្ចេញមតិ យ៉ាងព្រោងព្រាតលើហ្វេសប៊ុក

ខាងក្រោមជាមតិខ្លះៗ របស់អ្នកលេងហ្វេសប៊ុក៖




ចុះប្រិយមិត្ត Khmerload យល់ឃើញយ៉ាងណា ទៅវិញ ចំពោះសកម្មភាព ឬ ប្រធានបទ មួយនេះ? 

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]