សៀមរាប៖ កាលពីពេលថ្មីៗនេះ រូបថតមួយចំនួន បានលេចឡើង នៅលើអ៊ិនធើណេត និង បណ្តាញសង្គម បង្ហាញពីវត្តមាន របស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះ របស់អាមេរិក Beyoncé នៅលើទឹកដីអង្គរ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។

តាមរយៈរូបភាព ដែល Khmerload ប្រទះឃើញ អាចឲ្យយើងសន្និដ្ឋានបានថា នេះជាដំណើរកំសាន្តស្ងាត់ៗ របស់នាង ជាមួយនឹងមិត្តភក្តិ ឬ មនុស្សជិតស្និត មកលេងតំបន់អាស៊ីអាគ្នេយ៍ ព្រោះថាមិនមាន ប្រភពព័ត៌មានធំៗណាមួយ បានដឹង ឬ ចុះផ្សាយ ខណៈគណនី បណ្តាញសង្គម របស់នាង ក៏មិនបានបង្ហោះរូបភាព ទាំងនោះដែរ។ ផ្ទុយមកវិញ រូបថត ភាគច្រើន ជាការថតបាន ដោយអ្នកទេសចរ នៅទីនោះ ដែលពួកគេ ចំណាំតារាស្រី ដ៏ល្បីរបស់ពិភពលោក រូបនេះបាន និង មានការបង្ហោះចែកចាយ ជាហូរហែរ នៅលើបណ្តាញសង្គម ជាពិសេស បណ្តាញ Instagram តែម្តង៕ ចុះប្រិយមិត្ត Khmerload មានបានដឹង ឬ បានឃើញ ហើយឬនៅ?

ចុចអាន៖ ក្តៅលើហ្វេសប៊ុក! ទាំងខ្មែរ ទាំងបរទេស ផ្អើលនាំគ្នា ដោះស្បែកជើង ពេលចូលប្រាសាទអង្គរវត្ត






តារាចម្រៀង Beyoncé

ប្រភពរូបភាពពី៖ Instagram | Facebook | Google

ដោយ សី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]